• 2019-12-02 09:05:08
  • ព័ត៌មាន

ទំនងណាស់! ទិញ Reno2 F និង Reno2 បានទៅលេងភូកេតទៀត

  • 2019-12-02 09:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនទូរសព្ទដៃ OPPO កម្ពុជាបានប្រកាសផុ្តល់ជូននូវកាដូនិងរង្វាន់ធំ “ឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេស” សម្រាប់អ្នកទិញស្មាតហ្វូនស៊េរីថ្មី OPPO Reno2 និង OPPO Reno2 F ចាប់ពីថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១៩ ដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ដោយផ្តល់សំណាងដល់អតិថិជនចំនួន ៣ នាក់ក្នុងមួយសប្តាហ៍​ (សរុប ៣៩ នាក់រហូតដល់ចុងខែកុម្ភៈ ឆ្នាំ ២០២០)។

OPPO Reno 2F

អ្នកតំណាងឲ្យ OPPO បានគូសបញ្ជាក់ថា៖ “ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេសថ្លែងអំណរអរគុណអតិថិជន ចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់លេខ1នៅកម្ពុជា ទើបក្រុមហ៊ុនយើងខ្ញុំផ្តល់កាដូថ្មីមានកំណត់សម្រាប់ឆ្នាំថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំទៅលេងកោះភូកេតជាច្រើនរង្វាន់”។

ដើម្បីចូលរួមនិងអាចឈ្នះរង្វាន់ធំទៅលេងកោះភូកេត អ្នកគ្រាន់តែបំពេញតាមលក្ខខណ្ឌងាយៗដូចខាងក្រោម៖

  • ទិញទូរសព្ទ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរសព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO

  • ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO

  • សម្រាប់អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងភ្លាមៗ ក្នុងពេលផ្សាយផ្ទាល់លើហេ្វសប៊ុកផេកផ្លូវការ OPPO ចំនួន 5ដង ប្រសិនបើខកខានមិនបានឆ្លើយតប នឹងត្រូវបានចាត់ទុកជាមោឃៈ។

រាល់ការជាវស្មាតហ្វូន OPPO Reno2 F តម្លៃថ្មីពិសេសត្រឹមតែ ៣៤៩ ដុល្លារ មានឱកាសឈ្នះដំណើរកម្សាន្តទៅលេងភូកេតនិងទទួលបានបាស Bluetooth, កែវទឹក ក្រវិលទម្រទូរសព្ទ ស៊ីមស្មាតលេខធម្មតាភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល ២៤សប្តាហ៍ ។

OPPO Reno 2F ផ្នែកកាមេរ៉ា

លក្ខណៈសម្បត្តិរបស់ OPPO Reno2 F ជាស្មាតហ្វូនកូនកាត់ដែលកើតចេញពីការអាប់ដេតដ៏អស្ចារ្យរវាង OPPO ត្រកូល F និង Reno ស៊េរី។ ឥឡូវនេះ កាន់តែស្រស់ស្អាតប្លែកឡូយខ្លាំង ព្រមនឹងពណ៌ថ្មីបែប Gradient បៃតងបែកស្វាយ (Nebula Green)។

OPPO Reno 2F មានកាមេរ៉ាក្រោយ ៤ ដែលកាមេរ៉ាមេ មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់119 ដឺក្រេ ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ។

មិនតែប៉ុណ្ណោះកាមេរ៉ាទី ៣ និងទី ៤ មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និងថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតទាក់ទាញ។

ចំណែកឯអតិថិជនដែលជ្រើសរើសយក OPPO Reno2 តម្លៃ ៥៩៩ ដុល្លារ ឥឡូវនេះ អ្នកក៏នឹងមានឱកាសឈ្នះដំណើរកម្សាន្តទៅលេងភូកេតដូច Reno2F ដែរប៉ុន្តែមានការបន្ថែមនូវកាដូពិសេសដូចជា បាស Bluetooth ធំដ៏ស្រស់ស្អាត និង ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល ២៤ សប្តាហ៍។

OPPO Reno 2 ផ្នែកកាមេរ៉ា

លក្ខណៈសម្បត្តិរបស់ OPPO Reno2 ជាកំពូលស្មាតហ្វូន បំពាក់មកនូវការរចនា បែបកាលីបជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ភ្ជាប់ជាមួយនឹងកញ្ចក់ E3ការពារចំណាំងពន្លឺ និង បច្ចេកវិទ្យាការពារភ្នែក។

OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូទាំង Hardware និង Software (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដែលមានស្រាប់ហៅថា So Loop ។

អាស្រ័យហេតុនេះ មិនថាឡើយស៊េរីទូរស័ព្ទកាមេរ៉ា ៤ OPPO Reno2F ឬក៏ OPPO Reno2 លោកអ្នកនឹងទទួលបានស្មាតហ្វូនឆ្លាតវៃគុណភាពល្អ, ពណ៌ត្រូវចិត្ត, កាដូពិសេសមានកំណត់សម្រាប់ឆ្នាំថ្មី និងមានឱកាសឈ្នះរង្វាន់ធំទៅលេងភូកេតថែមទៀត។

ប្រញាប់ឡើងការផ្តល់ជូននេះមានកំណត់៕

មតិយោបល់