• 2019-12-02 01:38:40
  • ព័ត៌មាន

កម្ម​វិធី​វោហាស័ព្ទ​សាធារណៈ Ignite លើកទី៥ ត្រលប់​មក​វិញ​ជាមួយ​វាគ្មិន​ជំនាញ ១៥រូប

  • 2019-12-02 01:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំនេះ Ignite Phnom Penh នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​លើកទី៥ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ នៅ​សហ​សាល​សម្ដេច​​​​​​​​តេជោ​​​​​​ ហ៊ុនសែន ​​​​​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ចាប់​ពី​ម៉ោង ១ ដល់ ៥​ ​រសៀល។

Ignite Phnom Penhត្រូវ​បាន​រៀបចំ​ឡើង​ដោយ​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុម​ដែល​មាន​សមាជិក​ក្រុម​ចំនួន ៨នាក់ ដែល​ក្នុង​នោះ​មាន​លោក ជា សុខហ៊ី (ហៅ Bill) ជា​អ្នក​ដឹកនាំ​ក្រុម។ យោង​តាម​ប្រសាសន៍​របស់ លោក សុខហ៊ី បាន​ឲ្យ​ដឹង​ថា​គោលបំណង​ដែល​នាំ​កម្មវិធី​នេះ​មក​កម្ពុជា​គឺ​ចង់​ពង្រឹង​សមត្ថភាព​នៃ​ការ​និយាយ​ជា​សាធារណៈ​ដល់​ប្រជាជន​គ្រប់​រូប និង​ផ្ដល់​ឱកាស​ឲ្យ​សិស្សានុសិស្ស យុវជន និង​កូនខ្មែរ​ទាំងអស់​អាច​ឡើង​និយាយ​ពី​គំនិត​របស់​ខ្លួន​ដែល​ចង់​ចែករំលែក​ទៅ​សាធារណជន​ទាំង​ឡាយ។ ប្រធាន​បទ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អប់រំ ការ​លើក​ទឹកចិត្ដ ការ​ចែក​រំលែក​អំពី​ភាព​ជោគជ័យ ក្ដី​ស្រមៃ និង​គោល​ដៅ​របស់​ខ្លួន។​

ចំណុច​ពិសេស​របស់​កម្មវិធី Ignite Phnom Penh គឺ​វាគ្មិន​នីមួយៗ​ត្រូវ​ធ្វើ​បទ​បង្ហាញ​ក្នុង​រយៈពេល​ត្រឹមតែ ៥នាទី និង​ស្លាយ (Slide) ចំនួន ២០។ ចំណុច​នេះ​ គឺ​តម្រូវ​ឲ្យ​វា​គ្មិន​នីមួយៗ​មាន​ការ​ត្រៀម​រៀបចំ​ខ្លួន​យ៉ាង​ល្អ និង​មាន​កម្រិត​ពិបាក​ខ្ពស់។ អាស្រ័យ​ហេតុ​នេះ វាគ្មិន​ទទួល​បាន​បទពិសោធ​ថ្មី ដែល​ជួយ​ឲ្យ​ពួកគាត់​អាច​គ្រប់គ្រង​ពេល​វេលា​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ឲ្យ​បាន​ល្អ។

កម្មវិធី​នេះ​ មាន​ការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ចំនួន ១៥ រូប​មក​ពី​គ្រប់​ស្ថាប័ន ដែល​នឹង​ចែក​រំលែក​បទ​ពិសោធ និង​ចំណេះ​ដឹង​របស់​ខ្លួន ក្នុង​នោះ​មាន​វាគ្មិន​កិត្តិយស ​ដូចជា លោក ជី សិលា (នាយក ប្រតិតបត្តិ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Sabay Digital Group) លោក ជុំ សុធា (នាយក​ផលិតកម្ម) លោក ប៊ុន ផាក (នាយក​គ្រប់គ្រង និង​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Camazoon និង​ជា​ស្ថាបនិក Phzar.com) លោក យាន រស្មី (គតានរក្ស សិល្បះ​សហសម័យ) ​និង​កញ្ញា ម៉ម លីសា (អ្នក​រចនា​កំនូរ​លើ​ជញ្ជាំង)។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំ​នេះ​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុង​នោះ​មាន​ក្រុមហ៊ុន Smart និង Nescafe ដែល​បាន​ចូលរួម​គាំទ្រ ជា​អ្នក​ឧបត្ថម្ភ​ធំ ក្នុង​កម្មវិធី​នេះ។

លោក​អ្នក​អាច​ទិញ​សំបុត្រ​ ដោយ​មាន​កាដូ​ពិសេស​ ដូចជា​ដប​ទឹក ដោយ​វិធី​ទិញ​សំបុត្រ តាម online៖ https://ignite4.eventbrite.com/ ឬ តាម​ទូរសព្ទ 015 971789 / 011 249899 ឬ ទទួល​បាន​ព័ត៌មាន​ថ្មីៗ ដោយ​ចូល​ទៅ​កាន់​ទំព័រ ហ្វេសប៊ុក​របស់​កម្មវិធី​នេះ ដែល​មាន​ឈ្មោះ​ថា Ignite Phnom Penh៕

មតិយោបល់