• 2019-11-29 04:16:22
  • ព័ត៌មាន

ព្រះអាទិត្យ​សិប្បនិម្មិត​របស់​ចិន នឹង​ត្រូវ​ប្រើ​ប្រាស់​ឆ្នាំ​ក្រោយ

  • 2019-11-29 04:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​ចិន​បាន​ស្វះស្វែង​បាន​បង្កើត​នូវ​ព្រះអាទិត្យ​ ដោយ​ប្រើ​ប្រាស់​​​រ៉េអាក់ទ័រ​នៃ​ការ​រំលាយ​​ថាមពល​នុយក្លេអ៊ែរ ដែល​គេ​អាច​ចាត់​ទុក​ថា​ជា​ ព្រះអាទិត្យ​សិប្បនិម្មិត។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន Xinhua បាន​ឲ្យ​ដឹង​ថា​ព្រះអាទិត្យ​សិប្បនិម្មិត​បាន​ផលិត​រួច​រាល់​ហើយ ហើយ​នឹង​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​នៅ​ឆ្នាំ ២០២០។

​ព្រះអាទិត្យ​សិប្បនិម្មិត​​នេះ​មាន​ឈ្មោះ​ថា​ HL-2M ដែល​វា​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ Leshan នៃ​ខេត្ត​​ស៊ីឆ័ន។ ឧបករណ៍​នេះ​អាច​មាន​កម្ដៅ​រហូត​ដល់ ២០០ លាន​​អង្សា​សេ ដែល​វា​ក្ដៅ​ជាង​ស្នូល​ព្រះអាទិត្យ​រហូត​ដល់​ ១៣ ដង​ឯណោះ។

គួរ​ដឹង​ថា​​​គម្រោង​ការ​ព្រះអាទិត្យ​សិប្បនិម្មិត​នេះ​ បង្កើត​ឡើង​ដើម្បី​​រិះ​រក​វិធី​បង្កើត​ប្រភព​ថាមពល​មួយ​ចេញ​ពី​រ៉េអាក់ទ័រ​នៃ​ការ​រំលាយ​​ថាមពល​នុយក្លេអ៊ែរ។ ប្រសិន​បើ​គម្រោងការ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​​វា​នឹង​អាច​​ផ្ដល់​នូវ​​ប្រភព​ថាមពល​​មិន​ចេះ​អស់​មួយ​ ដែល​អាច​នឹង​ដោះស្រាយ​​វិបត្តិ​ថាមពល​ពិភពលោក​បាន។ ​បច្ចុប្បន្ន​នេះ​ពិភពលោក​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ជា​ប្រភព​ថាមពល​ ដែល​វា​អាច​នឹង​​បាត់​បង់​នៅ​ពេល​ណា​មួយ។

ពីក្នុងព្រះអាទិត្យសិប្បនិម្មិត

ដំណើរ​ការ​​នៃ​ការ​រំលាយ​​គឺ​គេ​បាន​ប្រើ​ប្រាស់​អាតូម​អ៊ីដ្រូហ្សែន​ពីរ​ប្រភេទ deuterium និង​ tritium ដើម្បី​​ចាក់​បញ្ចូល​ទៅ​​ក្នុង​ធុង​ឧស្ម័ន​ដ៏​ធំ​មួយ។ បន្ទាប់​មក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បន្ថែម​ថាមពល​មួយ​ប្រភេទ​​មាន​ទម្រង់​ជា​អ៊ីយ៉ុង​ប្លា​ស្មា ដែល​អាច​បញ្ចេញ​ថាមពល​បាន​យ៉ាង​មហិមា៕​​​​​​​​​

ចុចអាន ៖​ បំណែក​គ្រាប់​រ៉ុកកែត​ 3B ដែល​ចិន​បង្ហោះ ភ្លាត់ធ្លាក់ចំផ្ទះប្រជានជនខ្លួនឯង

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់