• 2019-11-29 01:59:18
  • ព័ត៌មាន

កសិករនៅរុស្ស៊ីឲ្យគោពាក់ VR ដើម្បីចង់ដឹងរឿងមួយ

  • 2019-11-29 01:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែន​តែ​មនុស្ស​នោះ​ទេ​ដែល​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ VR។ កសិករ​នៅ​​ក្នុង​តំបន់​នៃ​ទីក្រុង​មូស្គូ​ បាន​ពាក់​នូវ​ VR ឲ្យ​សត្វ​គោ ដើម្បី​មើល​ថា​ជួយ​​ឲ្យ​​សត្វ​គោ​មាន​អារម្មណ៍​ជាង​មុន​ឬ​អត់ ដើម្បី​អាច​ផលិត​ទឹក​ដោះ​គោ​ច្រើន​ជាង​មុន។

VR ដែល​ពាក់​ឲ្យ​សត្វ​គោ​គឺ​ត្រូវ​បាន​កែច្នៃ​ពិសេស​ដែល​នៅ​ក្នុង VR មាន​បង្ហាញ​អំពី​​​ទិដ្ឋភាព​មាន​ពណ៌​​ដែល​បង្កើត​ឡើង​សម្រាប់​ភ្នែក​របស់​សត្វ​អាច​ផ្ដល់​នូវ​ទិដ្ឋភាព​ស្រស់​ស្រាយ​ជាង​មុន ជា​ជាង​កសិដ្ឋាន​ដែល​គ្មាន​ភាព​ទាក់ទាញ​សោះ។

ការ​សាក​ល្បង​ដំបូង​បង្ហាញ​ថា​ វា​បាន​ជួយ​កាត់​បន្ថយ​​ភាព​អន្ទះអន្ទែង​ និង​​បង្កើន​ភាព​រំភើប​របស់​សត្វ។ គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ពីរ​ចំណុច​នេះ​នឹង​ជួយ​បង្កើន​ចំនួន​ និង​គុណភាព​នៃ​ទឹកដោះ​ឬ​យ៉ាង​ណា​នោះ ប៉ុន្តែ​គេ​មាន​ផែនការ​ធ្វើ​ការ​សិក្សា​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​សំនួរ​នេះ៕

ចុចអាន ៖ បំណែក​គ្រាប់​រ៉ុកកែត​ 3B ដែល​ចិន​បង្ហោះ ភ្លាត់ធ្លាក់ចំផ្ទះប្រជានជនខ្លួនឯង

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់