• 2019-11-28 06:12:33
  • ព័ត៌មាន

Samsung នឹង​ចូល​ដៃ​ជួយ​ផលិត iPhone Pro ២០២០ ឲ្យ​ក្រុមហ៊ុន Apple

  • 2019-11-28 06:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ពី ETNews បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង Samsung នឹង​ដើរ​តួ​ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់ OLED ធំ​បំផុត​សម្រាប់ iPhone ​ប្រភេទ​អេក្រង់ ៥,៤ និង ៦,៧ អ៊ីញ។

នោះ​គឺ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អេក្រង់​ជំនាន់​ថ្មី Y-OCTA ដែល​មាន​កម្រាស់​ស្តើង​ជាង​មុន​និង​តម្លៃ​ធូរ​ថ្លៃ​ក្នុង​ការ​ផលិត។ ប្រភព​បាន​សង្កត់​ធ្ងន់​ថា​មាន​តែ​ក្រុមហ៊ុន Samsung មួយ​គត់ ដែល​អាច​ផ្គត់ផ្គង់​ចង្វាក់​ផលិត​កម្ម​ខ្នាត​ធំ​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ Apple។

កាល​ពី​ឆ្នាំ​ទៅ iPhone ២០១៨ ក៏​ធ្លាប់​លេចលឺ​ថា​គ្រោង​ប្រើ​បច្ចេកវិទ្យា​អេក្រង់ Y-OCTA ផង​ដែរ ប៉ុន្តែ​ការ​ចរចា​មិន​សម្រេច។ ចូល​ដល់​ស៊េរី​ឆ្នាំ ២០២០ គ្រប់​យ៉ាង​នឹង​ដំណើរការ​ទៅ​បាន​រលូន ដែល​ដាក់​គោលដៅ​សំខាន់​បំផុត​លើ​ចង្វាក់​ផលិត​កម្ម​ត្រកូល iPhone Pro៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់