• 2019-11-28 02:13:58
  • ព័ត៌មាន

Nokia ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ទី ៥ ប្រលូក​ក្នុង​ឧស្សាហកម្ម​ផលិត​ទូរទស្សន៍​ឆ្លាតវៃ

  • 2019-11-28 02:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​មិន​សូវ​សកម្ម​លើ​ទីផ្សារ​នាំ​ចេញ​ស្មាតហ្វូន ក្រុមហ៊ុន​ Nokia ក៏​បាន​បង្វែរ​ទៅ​ចាប់​អារម្មណ៍​បន្ថែម​លើ​ឧស្សាហកម្ម​ផលិត​ទូរទស្សន៍​ឆ្លាតវៃ​និង​រំពឹង​មាន​ការ​ប្រកាស​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

តាម​របាយការណ៍​ពី​សារព័ត៌មាន​ឥណ្ឌា Digit.in បាន​បង្ហើប​ពី​តម្រុយ​ខ្លះៗ​នៃ​ទូរទស្សន៍​របស់​ក្រុមហ៊ុន Nokia ដែល​វា​មាន​អេក្រង់​លាត​សន្ធឹង​ពេញ​គែម​សង​ខាង អម​ស្លាក​សញ្ញា JBL តំណាង​ឲ្យ​ផ្នែក​ប្រព័ន្ធ​សំឡេង។

ស្រដៀង​គ្នា​នឹង​ទិន្នន័យ​ពី Flipkart ធ្លាប់​ចុះ​ផ្សាយ​ថា Nokia Smart TV ​នឹង​បំពាក់​នូវ​អេក្រង់​ទំហំ ៥៥ អ៊ីញ កម្រិត 4K Ultra HD ​ដែល​ដំណើរការ​លើ​ប្រព័ន្ធ Android 9.0 Pie អាច​បើក​ប្រើប្រាស់ Play Store ថែម​ទៀត​ផង។

រំឭក​ថា​នេះ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ទី ៥ ហើយ​បន្ទាប់​ពី Honor, Motorola, OnePlus និង Huawei ដែល​បាន​ប្រលូក​ចូល​វិស័យ​ផលិត​ទូរទស្សន៍​ឆ្លាតវៃ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់