• 2019-11-26 06:17:00
  • ព័ត៌មាន

Huawei Nova 6SE ​ខ្នង​កាត់ iPhone មុខ​កាត់ Samsung ​ត្រៀម​ប្រកាស​សប្ដាហ៍​ក្រោយ

  • 2019-11-26 06:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លេចធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន ថ្មីៗ​នេះ​រូបភាព​ច្បាស់ការ​នៃ​ស្មាតហ្វូន Nova 6 SE ក៏​បាន​លេច​នូវ​លើ​ផ្ទាំង​ផ្សព្វផ្សាយ ដែល​ត្រៀម​ប្រកាស​នា​សប្តាហ៍​ក្រោយ​អំឡុង​ថ្ងៃ​ទី ៥ ខែ​ធ្នូ។

រចនាបថ​ត្រង់​ផ្នែក​អេក្រង់​ខាង​មុខ​ក៏​បន្ត​ប្រើប្រាស់​ទម្រង់​ចោះ​រាង​រង្វង់​ដូច​ជំនាន់​ចាស់ nova 5z ដែល​ប្រកាស​កាល​ពី​ខែ​មុន ប៉ុន្តែ​ប្រភេទ​នេះ​មាន​បំពាក់​ដំបូង​នៅ​លើ Galaxy S10e របស់​ក្រុមហ៊ុន Samsung។ ផ្នែក​កាមេរ៉ា​ក្រោយ​មើល​មួយ​ភ្លែត​ស្រដៀង​នឹង iPhone 11 Pro របស់ Apple គ្រាន់​នេះ​ខុស​ត្រង់​ឡើង Sensor ដល់ ៤ គ្រាប់។

តាម​ដឹង nova 6 SE ជា​ស្មាតហ្វូន​មាន​តម្លៃ​ទាប ព្រោះ​ប្រើប្រាស់​អេក្រង់ IPS LCD អម​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ចំហៀង​តួ​ម៉ាស៊ីន​ក្បែរ​ប៊ូតុង​ដំឡើង​សំឡេង។

តាម​រយៈ​រូបភាព​ផ្សព្វផ្សាយ​ក៏​ទម្លាយ​ច្បាស់ការ​ពី​បន្ទះ​ឈីប​ Kirin 810 និង​ការ​គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​រហ័ស​កម្លាំង ៤០ វ៉ាត់​នៃ​មុខងារ SuperCharge របស់ Huawei។ ព័ត៌មាន​លម្អិត​និង​តម្លៃ​យើង​នឹង​ធ្វើ​ការ​បញ្ជាក់​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ៥ ធ្នូ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់