• 2019-11-26 04:40:03
  • ព័ត៌មាន

ឃើញកុំឆ្ងល់! ឡាន FORD ចំនួន ១៣០គ្រឿង នឹងបើកចេញពីភ្នំពេញទៅប្រទេសឡាវដើមខែក្រោយ

  • 2019-11-26 04:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​រថយន្ត FORD គ្រប់​រូប ដែល​ជា​អតិថិជន របស់​ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹង​កាន់​តែ​សប្បាយ​រីករាយ​ជាមួយ ដំណើរ​កម្សាន្ត ADVENTURE ឆ្លង​ដែន ដ៏​អស្ចារ្យ​ឆ្ពោះ ទៅកាន់ ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ទី​កុ្រងប៉ាកសេ ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ដើម​ខែ​ធ្នូ ខាង​មុខ​នេះ ជាមួយ​នឹង​ក្បួនដង្ហែ​រថយន្ត Ford ចំនួន ១៣០គ្រឿង។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩ នេះ រៀប​ចំ​ដោយ​ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅ​ក្នុង​ប្រទេសកម្ពុជា និង​ឧបត្ថម្ភ​កម្មវិធី ដោយ​ក្រុមហ៊ុន PTT ខេមបូឌា ដែល​ជា​ប្រេង​ឥន្ធនៈ​ឈាន​មុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា Coca Cola, ធនាគារ KB Daehan Specialized Bank Plc. ហើយ​ក៏​មាន​ការ​ចូលរួម​សហការ​ជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែល​រួម​មាន Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និង​ក្រុមហ៊ុន Cooper Tire។

ទិដ្ឋភាពនៃកម្មវិធីប្រកាសអំពី ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩ ក៏​មាន​ការ​សហការ​ចូលរួម​ពី​សំណាក់ ក្រុមហ៊ុន​ឯកទេស​បិត Sticker ថ្លា​ការពារ​ថ្នាំរថយន្ត Sticker City និង​ហាង​នំប៉័ង​បាយ័ន។ ក្នុង​ដំណើរកំសាន្ត Ford Adventure ដ៏​អស្ចារ្យ​លើកទី ១៣ នេះ​មាន​រយៈពេល ៤ថ្ងៃ ៣យប់ គឺ​ចាប់​ពី​ថ្ងៃ​ទី ០៦ ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៩ ដោយ​មាន​អ្នក​ដំណើរ​ប្រមាណ ៦០០នាក់ ដែល​អ្នក​ចូលរួម​នឹង​រីករាយ​ជា​មួយ​ទេសភាព​ព្រៃ​ភ្នំ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទឹក​ដី​ខេត្តស្ទឹងត្រែង រួម​ជា​មួយ​នឹង​បទពិសោធន៍​បោះ​ជំរំ​ដ៏​អស្ចារ្យ​នៅ​លើ​វាលស្មៅ​យ៉ាង​ស្រស់​ត្រកាល​នៃ​ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ លើស​ពីនេះ​ទៅទៀត អ្នក​ចូលរួម​ទាំងអស់​នឹង​មាន​ឱកាសដើរ​ទិញ​ទំនិញ ជា​ច្រើន​សំបូរ​បែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ខេត្តចម្ប៉ាសាក់ ប្រទេស​ឡាវ​ថែម​ទៀតផង។

ទិដ្ឋភាពនៃកម្មវិធីប្រកាសអំពី ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ​ ក្នុង​នោះ​កាល​ពី​ឆ្នាំ២០០៧ ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅ​កាន់​ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅ​កាន់​ខេត្តប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ, ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី, ឆ្នាំ ២០១៣​ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត, ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ, ឆ្នាំ២០១៥ ទៅ​កាន់​ខេត្តច័ន្ទបុរី ប្រទេសថៃ, ឆ្នាំ២០១៦ ទៅកាន់​ខេត្ត​បុរីរាម ឆ្នាំ ២០១៧ ទៅ​កាន់ទីក្រុងប៉ាតាយ៉ា និង​ឆ្នាំ​ ២០១៨ ទៅ​កាន់​ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

លោក ម៉ៃឃើ ព្រីន

លោក ម៉ៃឃើ ព្រីន (Michael Breen) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford Cambodia រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អតិថិជន Ford ទាំង​អស់​ដែល​បាន​គាំ​ទ្រក្រុមហ៊ុន Ford និង​ដើម្បី​ឱ្យ​អតិថិជន​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំជាមួយមិត្តភក្តិនិងក្រុមគ្រួសារផងដែរ។ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យមួយ​ដើម្បី​ឲ្យ​អ្នក​បានស្គាល់ និង​រាប់​អាន​មនុស្សថ្មីៗ​ជាច្រើន និងបានធ្វើការណែនាំ និងចែករំលែកអំពីបទពិសាធន៍ក្នុងអាជីវកម្មរបស់អ្នក រួមជាមួយដំណើរកម្សាន្តបោះជំរុំដ៏អស្ចារ្យ ហើយសំខាន់បំផុតគឺទទួលបានបទពិសោធន៍បើកបរប្រកបដោយភាពរីករាយជាមួយរថយន្ត Ford។”

លោក សេង វឹង

លោក សេង វឹង ប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់ បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការនៃកម្មវិធីដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះនឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត ។

លោកបានមានប្រសាសន៍ថា៖ “ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយ សារ ក្បួនរថយន្ត FORD ជាង១៣០គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ហើយឆ្ពោះទៅទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដែលធ្វើអោយអតិថជន FORD ទទួលបានបទពិសោធន៍ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីប្រទេសកម្ពុជាយើង និងប្រទេសឡាវផងដែរ។”

លោក Leang Mardi, Senior Credit Manager នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ ថា៖ “ឆ្លៀតក្នុងឪកាសនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន អអិម អេ ខេមបូឌា ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកហ្វដ ដែលផ្ដល់នូវទំនុកចិត្ត និងភាពជឿជាក់ បានបើកឪកាសអោយធនាគារ KDSB បានធ្វើជាដៃគូរក្នុងការផ្ដល់កម្ចីជូនគ្រប់អតិថិជនហ្វដទាំងអស់ ដើម្បីជាការឆ្លើយតបចំពោះក្រុមហ៊ុន ធនាគារ KDSB ក៏បានខិតខំប្រឹងប្រែងពង្រឹងសេវាកម្មរបស់ខ្លួនតាមរយៈ ការផ្ដល់អត្រាការប្រាក់ទាប សេវាអនុម័តឥណទានឆាប់រហ័ស ឯកសារងាយស្រួល ជាពិសេសនោះគឺទទួលសិក្សាអតិថិជនហ្វដគ្រប់២៥ខេត្តក្រុង ក្រៅពីកម្ចីសម្រាប់ទិញរថយន្ត ធនាគារក៏មានកម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម និងពង្រីកមុខរបរជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ។”

លោក ហួង ស៊ុនហ៊ីន ប្រធានគ្រប់គ្រងស្ថានីយ៍ និងទីផ្សារលក់រាយ នៃក្រុមហ៊ុនប្រេងឥន្ធនៈ PTT Cambodia បានមានប្រសាសន៍ ថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure 2019 នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន PPT (Cambodia) មាន 74 សាខាស្ថានីយ៍ប្រេងឥន្ធនៈ រួមជាមួយនឹង ហាងកាហ្វេ Amazon, ហាងលក់ទំនិញ Jiffy, បញ្ជរលក់អាហារ និងភេស្ជជៈ និងបន្ទប់ទឹកស្អាតដែលមាននៅគ្រប់សា្ថនីយ៍ប្រេងឥន្ធនៈ PTT។ យើងនៅតែបន្តពង្រីកសេវាកម្ម និងស្ថានីយ៍របស់យើងឲ្យកាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តាខេត្តនានាដើម្បីឲ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់យើង។”

លោកស្រី ឡាវ ស្រីដែត, Country Commercial Director នៃក្រុមហ៊ុនភេស្ជៈកម្ពុជា Coca Cola បានមានប្រសាសន៍ ថា៖ “ក្រុមហ៊ុនកូកា-កូឡា មានក្តីសោមនស្សជាខ្លាំង ដែលបានក្លាយខ្លួនជាអ្នកឧបត្ថម្ភធំនូវភេសជ្ជៈសម្រាប់ កម្មវិធី Ford Adventure 2019។ ផលិតផលរបស់យើងតែងតែផ្តល់ជូនអ្នកពិសានូវភាពសប្បាយរីករាយ និង អារម្មណ៍ស្រស់ស្រាយនៅគ្រប់ឱកាសជួបជុំនានា ហើយពិតជាសាកសមឥតខ្ចោះក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយនេះ។”

លើសពីនេះទៅទៀត លោក សេង វឹង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodia៕

មតិយោបល់