• 2019-11-26 02:18:03
  • ផលិតផលថ្មី

Facebook ចេញកម្មវិធីថ្មី អ្នកប្រើរកបាន ១ ពាន់ពិន្ទុ បានលុយ​ ៥ដុល្លារ

  • 2019-11-26 02:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កម្មវិធី​ថ្មី​មួយ​ទាំង​នៅ​លើ App Store និង Google Play Store ដែល​វា​មាន​ឈ្មោះ​ថា​ Facebook Viewpoints ដោយ​កម្មវិធី​នេះ​នឹង​ផ្ដល់​រង្វាន់​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​ហ៊ាន​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​មួយ​ចំនួន។

ក្រោយ​ពី​បង្កើត​គណនី​ អ្នក​នឹង​ត្រូវ​សុំ​ឲ្យ​ចូល​រួម​ Program មួយ​ចំនួន ហើយ​មុន​​ Program ចាប់​ផ្ដើម Facebook នឹង​ពន្យល់​ថា​ព័ត៌មាន​អ្វី​ខ្លះ​ដែល​ក្រុមហ៊ុន​ត្រូវ​ប្រមូល​យក និង​យក​ទៅ​ប្រើ​ប្រាស់​នៅ​ទី​ណាម​ខ្លះ ហើយ​ព័ត៌មាន​ទាំង​នោះ​មាន​ពិន្ទុ​ប៉ុន្មាន។ ក្នុងកម្មវិធីនេះ មាន​ Program មួយដែលសួរសំនួរចំនួន ៨៣ សំនួរ ដែលអ្នកប្រើប្រាស់ចំណាយពេល ១៥ នាទី​ដើម្បី​ឆ្លើយ ពេល​ឆ្លើយ​រួច​នឹងទទួលបាន​ ១ ពាន់​ពិន្ទុ ហើយ Facebook នឹង​ផ្ញើ​លុយ ៥ ដុល្លារ ចូល​តាម​គណនី PayPal សម្រាប់ ១ ពាន់​ពិន្ទុនេះ។

Facebook បាន​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​ប្រើ​ប្រាស់​ព័ត៌មាន​ដែល​ទទួល​បាន​ ដើម្បី​ធ្វើ​ការ​កែ​សម្រួល​ផលិតផល​ដូច​ជា​ Facebook, Instagram, WhatsApp, Portal និង Oculus ឲ្យ​​កាន់​តែ​ល្អ​ប្រសើរ​​សម្រាប់​ផល​ប្រយោជន៍​សហគមន៍។

បច្ចុប្បន្ន​នេះ​ Viewpoints មាន​សម្រាប់​តែ​អ្នក​ប្រើ​ប្រាស់​ Facebook នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​វិសាលភាព​​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ដទៃ​ទៀត​នៅ​ឆ្នាំ ២០២០៕​

ចុចអាន ៖ ចូលទស្សនាខាងក្នុងទីស្នាក់ការ Apple តម្លៃ ៥ពាន់លានដុល្លារ

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់