• 2019-11-26 01:26:17
  • ផលិតផលថ្មី

Huawei ចេញ​ផ្សាយ​ថេបប្លែត​ចោះ​អេក្រង់​ដំបូង​គេ​ក្នុង​លោក តម្លៃ​ចាប់​ពី ៤៦៩ ដុល្លារ

  • 2019-11-26 01:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន Huawei ​បាន​ប្រកាស​ផ្សាយ​ថេបប្លែត​ម៉ូឌែល MatePad Pro ដែល​ជា​ថេបប្លែត​បង្កប់​កាមេរ៉ា​ចោះ​លើ​អេក្រង់​លើក​ដំបូង​គេ​បង្អស់​ក្នុង​លោក។ នេះ​អាច​រាប់​ថា​ជា​គូ​ប្រជែង​ថ្មី​មួយ​ទៀត​របស់ iPad Pro នៃ​ក្រុមហ៊ុន Appleនិង Galaxy Tab S6 របស់​ក្រុមហ៊ុន Samsung ដោយ​វា​មាន​តម្លៃ​ចាប់​ពី ៤៦៩ ដុល្លារ​ឡើង​ទៅ។

MatePad Pro មាន​ប្រើប្រាស់​អេក្រង់ AMOLED ទំហំ ១០,៨ អ៊ីញ កម្រិត​បង្ហាញ ២ ៥៦០x១ ៦០០ ភីកសែល​មាន​មាត្រដ្ឋាន ១៦:១០។ កម្រាស់​តួ​ខ្លួន​ស្តើង​ត្រឹម ៤,៩ មិល្លីម៉ែត្រ លាត​សន្ធឹង​ដោយ​អេក្រង់​ផ្ទៃ​ពេញ​ដល់​ទៅ ៩០ ភាគរយ​ឯណោះ។

បំពាក់​នូវ​ឈីប Kirin 990 មាន​ RAM ទំហំ 6GB/8GB អម ROM ទំហំ 128GB/256GB ​ស្រប​ពេល​កាមេរ៉ា​មុខ​ដែល​ចោះ​លើ​អេក្រង់​នោះ​មាន​ទំហំ 8MP និង​ខាង​ក្រោយ 13MP។ ថាមពល​ថ្ម​ធំ ៧ ២៥០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ៤០ វ៉ាត់ និង​សាក​ឥត​ខ្សែ ១៥ វ៉ាត់ មាន​ប្រើប្រាស់​ប៊ិច M-Pen រត់​លើ Android 10 និង​ផ្ទៃ​កម្មវិធី EMUI 10។

ស្ថិត​នៅ​ជម្រើស​ពណ៌ ស ខ្មៅ បៃតង និង​ទឹកក្រូច ចាប់​បើក​លក់​នៅ​ថ្ងៃ​ទី ១២ ធ្នូ​ត​ទៅ ជាមួយ​តម្លៃ​ដូច​ខាង​ក្រោម៖

  • Wi-Fi RAM 6GB+ROM 128GB ​តម្លៃ​ប្រហែល ៤៦៩ ដុល្លារ
  • Wi-Fi RAM 8GB+ROM 256GB ​តម្លៃ​ប្រហែល ៤៨៣ ដុល្លារ
  • LTE RAM 6GB+ROM 128GB តម្លៃ​ប្រហែល ៥៤០ ដុល្លារ
  • LTE RAM 8GB+ROM 256GB ​តម្លៃ​ប្រហែល ៦៣៩ ដុល្លារ

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់