• 2019-11-25 02:49:00
  • ព័ត៌មាន

អ្នកជិះ​ឡាន​ម៉ាក HONDA អាចមកប្តូរពោងសុវត្ថិភាព និងត្រួតពិនិត្យឡាន ឥតគិតថ្លៃ!

  • 2019-11-25 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​កំពុងមាន​ការប្រើប្រាស់រថយន្តចាស់ៗច្រើន ដែលចរាចរណលើដងផ្លូវតែអ្នកប្រើ​ប្រាស់​ទាំងប្រាកដជាមិនដែលដឹងពីបញ្ហាប្រព័ន្ធសុវត្ថិភាពនៅក្នុងរថយន្តទាំងនោះទេថាវា​មិន​ដំណើរ​ការ​ប្រកដី ឬប្រសិទ្ធភាពវានៅដល់កម្រិតណានោះទេ។

បើ​សិនពោងសុវត្ថិភាពទាំងនោះមិនដំណើរការទៀត ឬមានបញ្ហាផ្ទុះដោយខ្លួនឯង ដែល​យើង​មើល​មិន​ឃើញ​ហើយ​វា​ក៏​ជា​គ្រោះ​ថ្នាក់​មួយ​ដ៏ធំ​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​ប្រើប្រាស់​រថយន្ត​ផងដែរ ទោះជារថយន្តថ្មី ឬ ចាស់ក៏ដោយ។​​​ ដូច្នេះហើយទើប ឧស្សាហកម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុត្ថិភាពនេះ ជាពិសេសក្រុមហ៊ុន Honda បាន​ធ្វើការ​ផ្សព្វផ្សាយ​ធ្វើការ​ផ្លាស់​ប្ដូរ​ពោង​សុវត្ថិភាព​ជូន​អតិថិជន​របស់​ខ្លួន​ដោយ​មិនគិតថ្លៃ។

ដូច្នេះនៅប្រទេសកម្ពុជាយើងក្រុមហ៊ុន ភ្នំពេញ ហុងដា គឺ​ជា​ក្រុមហ៊ុន​ធំ​តែ​មួយ​គត់​ដែល​នាំ​ចូល​និង​ចែក​ចាយ​រថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មីនិងសេវាកម្មជួសជុលផ្ទាល់​ពី​ប្រទេស​ជប៉ុន។ បន្ទប់ពី​បានទទួលពត៌មានអំពីកម្មវិធីនេះ​ក្រុមហ៊ុន ភ្នំពេញ ហុងដា បាន​ធ្វើការ​ជួន​ដំណឹង ដល់​អតិថិជនដែលប្រើប្រាស់រថយន្ តHONDA ចាស់ៗនៅក្នុងស្រុកឲ្យ​ចូល​មក​ធ្វើការ​ផ្លាស់​ប្ដូរ​ដោយ​មិន​គិតថ្លៃថែម​ទាំង​ផ្ដល់​ជូន​នូវការ​ត្រួតពិនិត្យ​ថែទាំរថយន្តចំនួន​50ចំណុច​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។ ហើយរថយន្ត Honda ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា Honda CR-V, Honda CITY, Honda CIVIC, Honda PILOT, និង Honda ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣។

អាស្រ័យហេតុនេះសូមបងប្អូនដែលប្រើប្រាស់នូវប្រភេទរថយន្តដែលបានជម្រាបជូនខាងលើ សូម​អញ្ជើញ​មកយានដ្ឋាន​ជួស​ជុលរបស់ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខ អាកាស​យានដ្ឋាន អន្តរជាតិ ភ្នំពេញ។ កម្មវិធីនេះនឹងផ្តល់ជូនអតិថិជនរហូតដល់អស់ពីស្តុក។

សម្រាប់​ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមមានលេខទូរស័ព្ទ៖ 017 888 564 / 017 888 526 ឬ ក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្ត​ថា​ត្រូវ​ផ្លាស់​ប្តូរ​ពោង​សុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com

កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់អស់ពីស្តុក​លើស​ពីនេះ​ទៅ​ទៀត សម្រាប់​រដូវ​ធ្លាក់​ខ្យល់ និងចូលឆ្នាំសកលនេះ ក្រុមហ៊ុនមានការផ្តល់ជូនពិសេស ទៅ​កាន់​អតិថិជន​ហុងដា​ទាំង​អស់​សំរាប់ដំណើរកំសាន្តឆ្លងឆ្នាំដ៏រីករាយ មានដូចជា៖

  • ការត្រួតពិនិត្យរថយន្តទូទៅដោយឥតគិតថ្លៃ ( Free Free )
  • មានការបញ្ចុះតម្លៃ 5% ទៅលើប្រេងម៉ាស៊ីន ( 5% Discount off )

ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។ រួសរាន់ឡើងៗ !!

សម្រាប់អតិថិជនដែលមានបំណងទិញរថយន្តថ្មី អញ្ជើញមកអគារ​តាំង​បង្ហាញផ្ទាល់​​​​របស់ក្រុមហ៊ុន​ភ្នំពេញ​ហុងដា ដែលមានទីតាំង​នៅទល់​មុខអា​កាសយាន​​ដ្ឋាន  ​​អន្ដរ​​ជាតិភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទៈ  023 886 278 / 017 899 855 / 016 772 585៕

អត្ថបទ៖ ម៉េងងី

មតិយោបល់