• 2019-11-25 02:10:14
  • ព័ត៌មាន

នៅសល់ពេល ៣ ថ្ងៃទៀត មហោស្រពពិព័រណ៍ស្ទែមលើកទី១៥ នឹងចាប់ផ្ដើម

  • 2019-11-25 02:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ ដែល​ជា​ពិព័រណ៍​ស្ទែម​ដើម្បី​បរិស្ថាន​បៃតង​ដំបូង​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា នឹង​មាន​ការ​ដាក់​តាំង​បង្ហាញ​គម្រោង​ស្ទែម​ប្រកប​ដោយ​នវានុវត្តន៍ ក្នុង​ចំនួន​រាប់​រយ ដែល​នឹង​បំផុស​ស្មារតី​របស់​អ្នក។

ក្រៅពីនេះ ​យើង​មាន​ការ​ប្រកួតប្រជែង​រ៉ូបូត​ផ្សេងៗ​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ក្ដី​រំភើប។ ការ​សំដែង​សិល្បៈ​បាន​ហាត់សម និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ផ្ដល់​ជូន​អ្នក​នូវ​ការ​កម្សាន្ត​រីករាយ។ បាឋកថា​ស្ទែម​នឹង​បង្ហាញ​អំពី​វិធី​ដើរ​តាម​វិថី​ស្ទែម​ដើម្បី​ភាព​ជោគជ័យ​លើ​អាជីព​ការងារ។ កន្លែង​បណ្ដុះបណ្ដាល​វីរជន​បរិស្ថាន​នឹង​ល្បង​សមត្ថភាព​អ្នក​ឱ្យ​ចូលរួម​ដើម្បី​បរិស្ថាន។

តើ​ទម្លាប់​ណា​ខ្លះ​ដែល​អ្នក​អាច​ផ្លាស់​ប្ដូរ​បាន​ដើម្បី​បរិស្ថាន​ស្អាត និង​មាន​ចីរភាព? សូម​កុំ​ខកខាន​ឱកាស​នេះ​ឱ្យ​សោះ ដែល​យើង​មាន​បាឋកថា​របស់​កញ្ញា ឡូរ៉ា ម៉ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ម៉ោង៣ល្ងាច និងការប្រគំតន្រ្តីអេកូដ៏អស្ចារ្យចាប់ពីម៉ោង៥ល្ងាចតទៅ ដោយ​មាន​ការ​ចូលរួម​សំដែង​ដោយ​សិល្បករ​ពី​ផលិតកម្ម​បារមី និងក្រុម Hashtag ដែល​ជាជ័យលាភី Battle of the Bands ប្រចាំ​ឆ្នាំ ២០១៩។

មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ នឹង​ចាប់​បើក នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៨ និង​សុក្រ ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ នៅ​ដឹព្រេមៀ សេនធ័រសែនសុខ ចាប់​ពី​ម៉ោង​ ៨​ព្រឹក​ទៅ។ សូម​មក​ចូល​រួម​ទាំងអស់​គ្នា!

យើង​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ដៃ​គូ​សហការ និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ទាំង​អស់​ដែល​បាន​ជួយ​ឱ្យ​ព្រឹត្តិការណ៍​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន។ សូម​បញ្ជាក់ យើង​នឹង​ព្យាយាម​ប្រើ​ដប​ទឹក​ប្លាស្ទិក​ឱ្យ​បាន​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​សូម​យក​ដប​ពី​ផ្ទះ ហើយ​ប្រើ​ដុង​ទឹក​រួម​ដែល​យើង​ខ្ញុំ​នឹង​មាន​ផ្ដល់​ជូន។

មតិយោបល់