• 2019-11-22 08:38:18
  • ព័ត៌មាន

បណ្ដុំរូបភាពឡានភីកអាប់ Tesla មិនប្រើប្រេងសាំង

  • 2019-11-22 08:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ភីក​អាប់​របស់ Tesla ដែល​​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ បាន​បង្ហាញ​រូបរាង​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ដែល​វា​មាន​រូបរាង​ប្លែក​ពី​រថយន្ត​ភីកអាប់​ដទៃ​ទៀត​លើ​ទីផ្សារ ហើយ​ជា​រូបរាង​មួយ​បើក​ផ្លូវ​ឲ្យ​រថយន្ត​នៅ​ថ្ងៃ​អនាគត។​

រថយន្ត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Cybertruck ឬ​សរសេរ​ថា​ CYBRTRK នេះ មាន​ប្រវែង ៥៨៨៥ ម.ម ទទឹង​ ២០២៧ ម.ម និង​កម្ពស់ ១៩០៥ ម.ម ហើយ​នៅ​ផ្នែក​ខាង​ក្នុង​មាន​កៅអី​អង្គុយ​ចំនួន​ ៦។ រថយន្ត​ភីកអាប់​នេះ​នឹង​ចូល​ក្នុង​សង្វាក់​ផលិតកម្ម​​ចាប់​ពី​​ឆ្នាំ ២០២១ ខាង​មុខ​នេះ ដោយ​មាន​ទទួល​បាន​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​នេះ ជា​មួយ​តម្លៃ​ចាប់​ពី ៣៩ ៩០០ ដុល្លារ ដល់ ៦៩ ៩០០ ដុល្លារ។ ត​ទៅ​នេះ​ជា​បណ្ដុំ​រូបភាព​នៃ​រូបរាង​រថយន្ត Cybertruck ៖​​

ចុចអាន ៖ Tesla ប្រកាសចេញឡានភីកអាប់អគ្គិសនី តម្លៃចាប់ពី ៣៩ ៩០០ដុល្លារ

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់