• 2019-11-22 07:21:21
  • ព័ត៌មាន

លេងមែនទែនហើយ! Huawei ចេញយុទ្ធសាស្រ្តនេះដំបូងគេបំផុតនៅកម្ពុជា

  • 2019-11-22 07:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ ២នៅលើពិភពលោកបានចេញយុទ្ធសាស្ត្រខ្លាំង ១ទៀត​សម្រាប់​ទីផ្សារ​កម្ពុជា​ដែល​ពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណាបានចាប់ផ្ដើមនៅឡើយ ដោយ​កម្មវិធី​នេះ​បាន​ធ្វើឡើងកាល​ពី ថ្ងៃទី២១ ខែវិច្ឆិកា ២០១៩។

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជា

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា “ជាក់​ស្ដែង​ដូច​ជា AppGallery អ៊ី​ចឹង​យើង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាសកល​នៅ​អំឡុង​ខែ​មេសា ឆ្នាំ២០១៨ ហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះយើងដំណើរការមិនទាន់ដល់២ឆ្នាំនោះទេប៉ុន្តែអ្នកប្រើប្រាស់​​​មានជាមធ្យម ៣៩០លាន​នាក់ក្នុង ១ខែ និងប្រមាណជា ១៨០​ប៊ីលានដងនៃការទាញយកក្នុង ១ឆ្នាំ នេះជាសញ្ញាជោគជ័យដ៏ធំនឹកស្មានមិនដល់របស់ HMS”។

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជាបានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃ 899USD ជាមួយទំហំ RAM8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺ​ចាំបាច់​បំផុត​ក្នុង​ការ​ប្រើ​ប្រាស់​នៅ​លើ​កំពូល​ស្មាតហ្វូន​នេះ ដោយសារគ្រប់ការទាញយកកម្មវិធីមកប្រើប្រាស់គឺត្រូវទាញយកតាម AppGallery ដូច្នេះ​ហើយ​ទើប Huawei ចេញ​យុទ្ធសាស្ត្រ​ថ្មី​មួយ​នេះ​នៅ​កម្ពុជា​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​ប្រើប្រាស់​ក្នុងស្រុក៕

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជា
មតិយោបល់