- 2019-11-22 07:14:07
- ព័ត៌មាន
រដ្ឋាភិបាលដូណាល់ ត្រាំ មិនចង់ឲ្យ Samsung ចំណេញ ពេល Apple ជួបទុក្ខ
- 2019-11-22 07:14:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលដូណាល់ ត្រាំ មិនចង់ឲ្យ Samsung ចំណេញ ពេល Apple ជួបទុក្ខ
ចន្លោះមិនឃើញ
ការចេញផ្សាយរបស់ The Wall Street Journal នាថ្ងៃនេះបានឲ្យដឹងថា រដ្ឋភិបាល ដូណាល់ ត្រាំ បានពិនិត្យមើលឱកាសដកផលិតផល Apple ចេញពីបញ្ជីទំនិញនាំចូលពីចិនដែលត្រូវយកពន្ធនាំចូលឆាប់ៗនេះ។ យ៉ាងណាក្ដីហេតុផល មិនមែនដោយសារក្រុមហ៊ុន Apple នោះទេ។
ហេតុផលទីមួយគឺដោយសារមន្ត្រីរដ្ឋាភិបាល ចង់គេចចេញពីការរិះគន់ករណីដែល iPhone ត្រូវដំឡើងថ្លៃ។ iPhone 11 នាពេលបច្ចុប្បន្នមានតម្លៃថ្លៃរួចទៅហើយ ដែលមានតម្លៃចាប់ពី ៦៩៩ ដុល្លារ, iPhone 11 Pro តម្លៃចាប់ពី ៩៩៩ ដុល្លារ និង iPhone 11 Pro Max មានតម្លៃចាប់ពី ១ ០៩៩ ដុល្លារ។
ម្យ៉ាងទៀតរដ្ឋាភិបាលមិនចង់ឲ្យ Samsung ទទួលបានផលប្រយោជន៍ ពេលដែល Apple ត្រូវជួបទុក្ខនោះទេ។ ផលិតផល Samsung ភាគច្រើនគឺផលិតនៅកូរ៉េខាងត្បូង វៀតណាម និងប្រទេសដទៃក្រៅពីប្រទេសចិន ដែលមានន័យថាមិនត្រូវជាប់ឈ្មោះបង់ពន្ធនាំចូលនោះទេ។
សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានកើតមានតាំងពីឆ្នាំ ២០១៨ ដែលអាមេរិកបានប្រកាសយកពន្ធនាំចូលលើមុខទំនិញជាច្រើននាំពីចិន កាលពីខែមេសា។ នៅពេលនោះលោក Tim Cook បានព្រមានថាការយកពន្ធ អាចប៉ះពាល់ជាអវិជ្ជមានដល់ Apple និងជួយបង្កើនមុខជំនួញរបស់គូប្រជែង។ លោកប្រធានាធិបតី ត្រាំ ទំនងជាបានទទួលយកគំនិតនេះ និងនិយាយថានឹងត្រួតពិនិត្យលើបញ្ហានេះ។
គួរដឹងថាពន្ធលើ iPhone, iPad និង MacBook ដែលនាំពីប្រទេសចិន ត្រូវបានពន្យារពេលរហូតដល់ខែធ្នូ៕
ចុចអាន ៖ Apple ប្ដូរវិធីធ្វើតេស្ត Software ក្រោយនៅលើ iOS 13 មានបញ្ហាច្រើនពេក