• 2019-11-22 04:12:49
  • ព័ត៌មាន

លែង​ចង់​ពឹង​គេ Oppo ជួល​វិស្វករ​ពី​ក្រុមហ៊ុន​ចិន​និង​តៃវ៉ាន់​មក​ផលិត​បន្ទះ​ឈីប​ខ្លួន​ឯង

  • 2019-11-22 04:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ចង់​ដើរ​តាម​គន្លង​របស់​ក្រុមហ៊ុន​យក្ស​ដូច​ជា Samsung, Apple និង Huawei ក្រឡេក​ទៅ​មើល​ក្រុមហ៊ុន Oppo ក៏​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ឈរ​លើ​ផែនការណ៍​ត្រៀម​ចេញ​ផ្សាយ​បន្ទះ​ឈីប​ដែល​ផលិត​ដោយ​ខ្លួន​ឯង​ដែរ​ហើយ។

យោង​តាម​ពាណិជ្ជ​សញ្ញា​ដែល​បាន​ដាក់​ទៅ​ក្នុង​ការិយាល័យ EUIPO ​ក្រុមហ៊ុន Oppo ​បាន​ចុះ​ឈ្មោះ​បន្ទះ​ឈីប​ដំបូង​ដោយ​ប្រើ​ឈ្មោះ​ថា 'Oppo M1។ តាម​ដំណឹង​ល្ហិចល្ហៀង​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​មួយ​នេះ​បាន​ជួល​ក្រុម​វិស្វករ​ដែល​មាន​បទពិសោធន៍​ស្រាប់​ចេញ​ពី​ក្រុមហ៊ុន Speadtrum និង MediaTek មក​អភិវឌ្ឍ​លើ​បន្ទះ​ឈីប M1។

រំឭក​ថា​កន្លង​ទៅ Oppo ​ធ្លាប់​ទទួល​ការ​ផ្គត់ផ្គង់​ផ្នែក​បន្ទះ​ឈីប​ចេញ​ពី​ក្រុមហ៊ុន Qualcomm សម្រាប់​ស្មាតហ្វូន​ធុន​ខ្ពស់ និង​ MediaTek សម្រាប់​ប្រភេទ​ធុន​កណ្តាល។ នៅ​ឆ្នាំ ២០២០ ក្នុង​ព្រឹត្តិការណ៍ MWC យើង​ក៏​ទំនង​ជា​នឹង​បាន​ឃើញ​ស្មាតហ្វូន​ដំបូង​របស់ Oppo ដែល​មាន​ប្រើប្រាស់​ឈីប​ផលិត​ដោយ​ខ្លួន​ឯង៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់