• 2019-11-22 04:14:05
  • ព័ត៌មាន

ឪពុក​ហួស​ចិត្ត! កូន​ស្រី​អាយុ ១០ ឆ្នាំ​ទារ​កាដូ​ថ្ងៃ​បុណ្យ​ណូអែល​សុទ្ធ​តែ iPhone 11/MacBook

  • 2019-11-22 04:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សារព័ត៌មាន New York Post ​បាន​ចែកចាយ​នូវ​រូបភាព​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​សន្លឹក ដែល​ឪពុក​មាន​ឈ្មោះ Johnson រស់នៅ​ក្នុង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ជុំវិញ​ក្រដាស​ដែល​កូន​ស្រី​អាយុ ១០ ឆ្នាំ​បាន​សរសេរ​ពី​កាដូ​ដែល​នាង​ចង់​បាន​នៅ​ថ្ងៃ​បុណ្យ​ណូអែល។

នៅ​លើ​ក្រដាស​នោះ​សរុប​ទាំង​អស់​មាន​របស់របរ​ចំនួន ២៦ ដែល​ក្មេង​តូច​ចង់​បាន ហើយ​ទូទាត់​ជា​សាច់ប្រាក់​អស់​ប្រមាណ ៤ ០០០ ដុល្លារ។ ក្នុង​នោះ​រួម​មាន iPhone 11, កុំព្យូទ័រ MacBook Air, កាស AirPods,កាបូប Channel, ស្បែក​ជើង Gucci និង​កាមេរ៉ា GoPro គួប​ផ្សំ​ជាមួយ​សំលៀកបំពាក់ និង​របស់​លេង​មួយ​ចំនួន​ថែម​ទៀត។

ការ​បង្ហោះ​នេះ​ក៏​ទទួល​បាន​ការ​ចុច Like ច្រើន​ជាង ១៣០ ០០០ ដង និង​ Share ច្រើន​ជាង ២៥ ០០០ ដង។ អ្នក​ដែល​បាន​ឃើញ​ខ្លះ​ក៏​បញ្ចេញ​មតិ​ថា៖ "ក្មេង​ស្រី​តូច​គួរ​តែ​យល់​ឲ្យ​បាន​ច្បាស់​ពី​អត្ថន័យ​នៃ​បុណ្យ​ណូអែល ដោយ​វា​មិនមែន​ជា​ថ្ងៃ​សម្រាប់​ទទួល​កាដូ​មួយ​មុខ​នោះ​ទេ ដោយ​នាង​គួរ​តែ​ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់"៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់