• 2019-11-21 08:29:19
  • ផលិតផលថ្មី

Vivo Y19 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃ ១៩៩ ដុល្លារមាន​លក់​កម្ពុជាហើយ

  • 2019-11-21 08:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo Y19 គឺជាទូរសព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកប​ដោយ ការ​ច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។

ម្យ៉ាងវិញទៀត​មកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y19 នេះវិញចំពោះផ្នែកខាងមុខ និង​ខាង​ក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។ Y19ត្រូវ​បាន បំពាក់មកជាមួយនឹងទំហំអេក្រង់ 6.53inch ដែលហៅថា Halo FullviewTM Display​​ ​មាន​កម្រិត​បង្ហាញ FHD+ និងអត្រាផ្ទៃអេក្រង់ 90.3% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះ កាន់​តែ​មាន​ភាព​ទាក់​ទាញ។

លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែកនិង​​ធំទូលាយ ដែល​ព្រម​មក​ជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់។​ សម្រាប់ផ្នែកកាមេរ៉ាមុខវិញ មានទំហំ 16MP អាចថតស៊ែហ្វីរូបបានច្បាស់។ ដើម្បីធានាបានថា អ្នក​មើល​ទៅ​ស្រស់​ស្អាត​ដូច​ធម្មជាតិ Y1​9 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បាន​កាន់​តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។

រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 3 គ្រាប់ដែលមានទំហំ 16MP+8MP+2MP។ រឹតតែពិសេសនោះ ចំពោះ​​កម្លាំង​ថ្ម​វិញ​មាន​ទំហំ​ធំរ​ហូត​ដល់ 5000mAh។ លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅ​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល​ថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។

Y19 ដំណើរការដោយ​ Processer ប្រភេទ​​ octa-core និងមាន​ Ram4GB+Rom128GB​ ដែល​មាន​លក្ខណៈ​ពិសេសរបស់ ​​Funtouch OS9.2 ផ្នែកលើ Android9 ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ​ទូរសព្ទ​ដៃ​មួយ​នេះ​កាន់តែមានភាពងាយស្រួលជាងមុន។​ ជាមួយនឹងពណ៌គឺមានជម្រើសថ្មីពីរផងដែរនេះគឺ​​ Magnetic Black​ និង Spring White ។

សម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃ $199 តែប៉ុណ្ណោះ។ សម្រាប់​អតិថិជនរបស់​ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y19 នេះ​ អាច​រកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស៕

មតិយោបល់