• 2019-11-21 04:32:55
  • ព័ត៌មាន

ត្រឹម​តម្លៃ​ប្តូរ​អេក្រង់ Huawei Mate X ​អាច​ទិញ​បាន iPhone 11 Pro ថ្មី​មួយ​គ្រឿង

  • 2019-11-21 04:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ​បាន​ប្រកាស​ដាក់​លក់​ស្មាតហ្វូន​បត់​ជំនាន់​ដំបូង Mate X នៅ​តម្លៃ​ ២ ៤០០ ដុល្លារ ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​នៅ​តម្លៃ​ជួសជុល​លើ​ផ្នែក​មួយ​ចំនួន ដែល​ផ្នែក​ខ្លះ​ស៊ីសង​ស្មើ​នឹងតម្លៃ iPhone សេរ៊ី​ឆ្នាំ ២០១៩ មួយ​គ្រឿង។

បន្ទះ​អេក្រង់​លើ Mate X ប្រសិន​រង​ការ​ខូចខាត ហើយ​ត្រូវ​ផ្លាស់ប្តូរ​ថ្មី Huawei ទារ​ថ្លៃ​ចំណាយ​ជួសជុល​ប្រមាណ ៧ ០៨០ យន់​ឬ​ជាង ១ ០០៧ ដុល្លារ ។ ផ្នែក​ដែល​មាន​តម្លៃ​ថ្លៃ​បន្ទាប់​គឺ​បន្ទះ​ឈីប ដែល​ថ្លៃ​ដល់​ទៅ ៥១០ ដុល្លារ។

ចំពោះ​ផ្នែក​ថ្ម​មាន​តម្លៃ ៣៩ ដុល្លារ ខណៈ​សំបក​តម្លៃ ៥០ ដុល្លារ និង​កាមេរ៉ា​តម្លៃ ១០០ ដុល្លារ។ បញ្ជាក់​ថា​ទាំង​នេះ​គឺ​ជា​តម្លៃ​ផ្លូវការ​ចេញ​ពី​ក្រុមហ៊ុន ​ប៉ុន្តែ​ក៏​អាច​នឹង​មាន​ការ​ប្រែប្រួល​ខ្ពស់​ជាង​នេះ​បន្ថែម​ទៀត​ប្រសិន​អ្នក​ធ្វើ​ការ​ជួសជុល​នៅ​តាម​ហាង​ខុស​ពី​ហាង​លក់​ផ្លូវការ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់