- 2019-11-21 02:08:03
- ព័ត៌មាន
បិតាហ្គេម Flappy Bird កំពុងសម្ងំបង្កើតហ្គេមថ្មី
- 2019-11-21 02:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិតាហ្គេម Flappy Bird កំពុងសម្ងំបង្កើតហ្គេមថ្មី
ចន្លោះមិនឃើញ
លោក Nguyen Ha Dong ដែលជាអ្នកចូលរួមបង្កើតហ្គេមដ៏ល្បីឈ្មោះ Flappy Bird បានបង្ហាញឲ្យដឹងថាខ្លួនកំពុងបង្កើតហ្គេមថ្មីមួយ ដែលមានផ្ទៃ Interface សាមញ្ញ ប៉ុន្តែបច្ចេកវិទ្យានៅក្នុងហ្គេមនេះគឺមិនធ្លាប់មានពីមុនមកឡើយ។
ស្ថាបនិកនៃ .GEARS Studio រូបនេះនិយាយថា មានក្ដីសង្ឃឹមត្រឹម ០,១% ប៉ុណ្ណោះថាហ្គេមនេះអាចជោគជ័យបានដូច Flappy Bird។ .GEARS នាពេលនេះមានសមាជិកចំនួនពីររូបប៉ុណ្ណោះ គឺ Nguyen Ha Dong និងមិត្តរៀននៅសកលវិទ្យាល័យជាមួយគ្នា ដែលបានបង្កើតហ្គេមលើ Android បានចំនួន ៣ និងហ្គេមលើ iOS ចំនួន ៥។ ហ្គេមដែលជោគជ័យខ្លាំងបំផុតគឺ Flappy Bird។
Flappy Bird បញ្ចេញនៅក្នុងខែឧសភា ឆ្នាំ ២០១៣ ហើយទទួលបានភាពល្បីល្បាញនៅដើមឆ្នាំ ២០១៤។ នៅចុងខែមករា ឆ្នាំ ២០១៤ វាបានក្លាយជាហ្គេមឥតគិតលុយដែលមានអ្នកទាញយកច្រើនជាងគេនៅលើ App Store សម្រាប់ iOS។ អំឡុងពេលនោះ Flappy Bird អាចរកចំណូលបាន ៥ ម៉ឺនដុល្លារក្នុងមួយថ្ងៃ ពីការផ្សាយពាណិជ្ជកម្មក្នុងហ្គេម។
យ៉ាងណាក្ដី Flappy Bird ត្រូវបានអ្នកបង្កើតរបស់វាដកចេញពី App Store និង Google Play Store នៅខែកុម្ភៈ ឆ្នាំ ២០១៤ ដោយសារយល់ឃើញថាវាធ្វើឲ្យមនុស្សញៀនខ្លាំង និងប្រើប្រាស់លើសកម្រិត៕
ចុចអាន ៖ មិនមែនចិនក៏មិនមែនអាមេរិក ដែលជាប្រទេសពេញនិយម TikTok ជាងគេនោះ