• 2019-11-20 06:00:16
  • ព័ត៌មាន

ល្អ​អ្នក​នៅ​ថៃ! Samsung បើក​ឲ្យ​ប្រើ YouTube Premium ឥត​គិត​ថ្លៃ​រយៈ​ពេល ៤ ខែ

  • 2019-11-20 06:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube Premium ថ្មីៗ​នេះ​បាន​បន្ថែម​ការ​គាំទ្រ​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​មាន​ដូច​ជា​ប្រទេស​ថៃ ហុងកុង ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ជា​ដើម។ សម្រាប់​ការ​ប្រើប្រាស់​នៅ​ប្រទេស​ថៃ ជា​រៀងរាល់​ខែ​តម្រូវ​ឲ្យ​អ្នក​បង់​ប្រមាណ ២០៩ បាត/ខែ។

អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​អស់​ថវិកា​មួយ​នេះ គឺ​អតិថិជន​អាច​ទស្សនា​រាល់​វីដេអូ​ទាំង​អស់​ដោយ​មិន​លោត​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​អាច​ទាញ​យក​វីដេអូ​មក​មើល​ជា​លក្ខណៈ Offline និង​ការ​បន្ត​បើក​វីដេអូ YouTube ​ក្នុង Background ឬ​អ្នក Lockscreen ក៏​ដោយ។

តាម​ដំណឹង​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Samsung ​បាន​ផ្តល់​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ​ជា​ពិសេស​មួយ សម្រាប់​ម្ចាស់​ស្មាតហ្វូន​ត្រកូល Galaxy សេរ៊ី​ទំនើប​ទាំង​អស់​ក្នុង​ការ​ប្រើប្រាស់ YouTube Premium ឥត​គិត​ថ្លៃ​ដល់​ទៅ​រយៈ​ពេល ៤ ខែ។

អ្នក​កាន់ Samsung Galaxy Fold, Note 10, Note 10 Plus, S10, S10 Plus, S10e, Tab 6 និង Tab 5e អាច​ប្រើ YouTube Premium ឥត​គិត​ថ្លៃ​ពេញ ៤ ខែ (ចំណេញ​ជិត ៣០ ដុល្លារ) ខណៈ​ម្ចាស់​ស្មាតហ្វូន​ត្រកូល A មាន​តាំង​ពី A10s ដល់ A80 អាច​ប្រើប្រាស់​ឥត​គិត​ថ្លៃ​រយៈ​ពេល ២ ខែ។

អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ Activate សេវាកម្ម​នេះ ក្នុង​គណនី Google របស់​អ្នក​បាន មុន​ផុត​ការ​កំណត់​នៅ​ថ្ងៃ​ទី ២៩ ​កុម្ភៈ ឆ្នាំ ២០២០៕

អានអត្ថបទ:

ប្រភព៖ mxphone ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់