• 2019-11-19 07:41:36
  • ព័ត៌មាន

Samsung មានផែនការថ្មី ទប់ទល់នឹង Xiaomi និង Huawei

  • 2019-11-19 07:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Samsung បាន​បាត់​មុខ​ពី​បញ្ជី​ក្រុមហ៊ុន​ស្មាតហ្វូន​កំពូល​ទាំង ៥ នៅ​ប្រទេស​ចិន។ ហើយ​ក្រុមហ៊ុន​នេះ​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ចំនួន​លក់​នៅ​ឥណ្ឌា ដែល​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ​ជាង​គេ​ទីពីរ​ផង​ដែរ។ ក្រុមហ៊ុន​ចិន​ដូច​ជា​ Xiaomi និង Huawei គឺ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ Samsung ថយ​ចុះ​ទំហំ​ទីផ្សារ។

ពេល​នេះ​ក្រុមហ៊ុន​ទំនង​ជា​មាន​ផែនការ​​ថ្មី​ដើម្បី​បង្កើន​ចំនួន​លក់ ​និង​ដណ្ដើម​យក​ទំហំ​ទីផ្សារ ដែល​ខ្លួន​បាន​បាត់​បង់។ ដំណឹង​ថ្មី​ពី Reuters បាន​អះអាង​ថា​ Samsung គ្រោង​នឹង​ពឹង​ឲ្យ​ក្រុមហ៊ុន​ចិន​​ផលិត​ស្មាតហ្វូន​មួយ​ផ្នែក​ធំ​របស់​ខ្លួន។

ធ្វើ​ដូច​ជា​នេះ​គឺ​អាច​កាត់​បន្ថយ​ការ​ចំណាយ និង​អាច​ទម្លាក់​តម្លៃ​បាន​កាន់​តែ​ទាប ដោយ​ Samsung គ្រោង​​ចែក ១ ភាគ ៥ នៃ​ការ​ផលិត​ស្មាតហ្វូន​ទៅ​ឲ្យ​ក្រុមហ៊ុន Wingtech។ នេះ​មាន​ន័យ​ថា​ Samsung នឹង​លែង​ផលិត​ស្មាតហ្វូន​ទាំង​នោះ​ដោយ​ខ្លួន​ឯង ហើយ Wingtech នឹង​រ៉ាប់រង​លើ​​សង្វាក់​ផលិត​កម្ម​ផលិត និង​ការ​ឌីហ្សាញ​ផង​ដែរ។ Wingtech បាន​ផលិត​ឧបករណ៍​ឲ្យ​ក្រុមហ៊ុន​ដទៃ​ដូច​ជា​ Xiaomi និង Huawei រួច​មក​ហើយ។

​Reuters បាន​ចុះ​ផ្សាយ​ថា​ Samsung គ្រោង​នឹង​បញ្ចេញ​លក់​ស្មាតហ្វូន​ដែល​ពឹង​ឲ្យ​គេ​ផលិត​ចំនួន ៦០ លាន​គ្រឿង​នៅ​ឆ្នាំ​ក្រោយ ក្នុង​ចំណោម​ស្មាតហ្វូន​ដែល​រំពឹង​ថា​លក់​ចេញ​សរុប​បាន ៣០០ លាន​គ្រឿង​នា​ឆ្នាំ​ក្រោយ​នេះ៕

ចុចអាន ៖ Samsung លក់ស្មាតហ្វូនច្រើនមែនប៉ុន្តែឆ្នាំ ២០១៩ មានស៊េរីតែមួយគត់ជោគជ័យខ្លាំងបំផុត

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី