- 2019-11-19 02:14:19
- ព័ត៌មាន
Apple ប្រកាសត្រៀមបើកព្រឹត្តិការណ៍ថ្មីនាថ្ងៃទី ២ ធ្នូ
- 2019-11-19 02:14:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ប្រកាសត្រៀមបើកព្រឹត្តិការណ៍ថ្មីនាថ្ងៃទី ២ ធ្នូ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ទើបតែប្រកាសមុននេះបន្តិច ជុំវិញការត្រៀមបើកព្រឹត្តិការណ៍នាថ្ងៃទី ២ ធ្នូ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ ជាព្រឹត្តិការណ៍ដែលនឹងធ្វើការសរុបបង្ហាញពីកម្មវិធី-ហ្គេមដែលទទួលបានការគាំទ្រខ្លាំងបំផុតប្រចាំឆ្នាំ ២០១៩។
ខ្លឹមសារលើសំបុត្រកោះអញ្ជើញ Apple បានសរសេរថា "Loved by millions. Created by the best."។ មានភាពខុសគ្នាធៀបនឹងរាល់ឆ្នាំ ពោលគឺឆ្នាំនេះ Apple ប្រហែលមានការផ្តល់រង្វាន់ថែមទៀតផង សម្រាប់ Developer ដែលជាប់ឈ្មោះក្នុងការចេញផ្សាយ Apps ទទួលបានការគាំទ្របំផុតប្រចាំឆ្នាំ។
យ៉ាងណាមិញទាក់ទិននឹងការចេញផ្សាយផលិតផលថ្មីណាមួយគឺប្រហែលជាគ្មានទេ ព្រោះផលិតផលបិទទំព័រឆ្នាំ ២០១៩ សម្រេចថាចប់ត្រឹម AirPods Pro និងកុំព្យូទ័រ MacBook Pro ១៦ អ៊ីញទើបបង្ហាញកន្លងទៅនេះ៕
អានអត្ថបទ: