- 2019-11-19 01:54:33
- ព័ត៌មាន
Samsung Galaxy S11 នឹងមានសមត្ថភាពអាចថតវីដេអូដល់កម្រិត 8K
- 2019-11-19 01:54:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung Galaxy S11 នឹងមានសមត្ថភាពអាចថតវីដេអូដល់កម្រិត 8K
ចន្លោះមិនឃើញ
ទន្ទឹមនឹងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ព័ត៌មានបែកធ្លាយជាច្រើនក៏បន្តលេចចេញឥតឈប់ជុំវិញរឿងរ៉ាវនៃស្មាតហ្វូន Galaxy S11ដែលក្រុមហ៊ុន Samsung ត្រៀមធ្វើប្រកាសនៅដើមឆ្នាំ ២០២០។
តាមរយៈការត្រួតពិនិត្យមើលកូដ One UI 2.0 beta 4 នៃកម្មវិធី Samsung Camera ប្រភពពីគេហទំព័រ XDA Developers បានអះអាងថា S11 នឹងមានសមត្ថភាពអាចថតវីដេអូដល់កម្រិត 8K នៅលក្ខខណ្ឌ 30fps ដែលនេះខ្ពស់ជាងឆ្ងាយបើធៀបនឹងជំនាន់ Galaxy S10/Note 10 ធ្វើបានត្រឹម 4K នៅលក្ខខណ្ឌ 60/30fps តែប៉ុណ្ណោះ។
ការថតកម្រិតខ្ពស់បែបនេះគឺមានការគាំទ្រលើដំណើរការនៃបន្ទះឈីប Exynos 990 សម្រាប់ម៉ូឌែលលើទីផ្សារអន្តរជាតិ និង Sanpdragon 865 នៃម៉ូឌែលតម្រូវទីផ្សារអាមេរិក។ យ៉ាងណាមិញ Samsung ក៏ទំនងជានឹងកែប្រែហើយធ្វើការបន្ថែមលើ Sensor កាមេរ៉ាទំហំ 12MP មក 108MP ព្រោះទំហំតូចដែលប្រើប្រាស់ជាង ៤ ឆ្នាំមកនេះ មិនអាចសម្របបានទៅនឹងការផលិតវីដេអូកម្រិតខ្ពស់ឡើយ។
គួររំឭកថា S11/S11+ ត្រូវបានគេជឿថាមានប្រើប្រាស់អេក្រង់រចនាបថ Infinity-O ដូចមានលើ Note 10 ខណៈអេក្រង់ប្រភេទធម្មតា ៦,២ អ៊ីញ និង ៦,៧ អ៊ីញលើប្រភេទ Plus។ ក្រៅពីដំណើរការលើ Android 10 និងផ្ទៃ One UI 2.1 ក៏នឹងមានថាមពលថ្មធំជាងមុនចន្លោះពី ៤ ០០០mAh ទៅ ៤ ៨០០mAh ផ្អែកតាមម៉ូឌែលនីមួយៗ៕
អានអត្ថបទ: