• 2019-11-18 08:54:34
  • ផលិតផលថ្មី

Honda PCX 150 2020 លក់នៅប្រេស៊ីលបន្ថែមពណ៌ថ្មី

  • 2019-11-18 08:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ ក្រុមហ៊ុន​ Honda ប្រចាំ​នៅ​ប្រទេស​ប្រេស៊ីល បាន​បន្ថែម​នូវ​ជម្រើស​ពណ៌​ទាក់ទាញ​ថ្មី​សម្រាប់​ម៉ូតូ PCX 150 ឆ្នាំ ២០២០ ដោយ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន និង​មុខងារ​ពិសេសៗ​នៅ​រក្សា​ដដែល។

​ជម្រើស​ពណ៌​ថ្មី​នេះ​​មាន​រចនាបថ​បទ​ពណ៌​ពីរ​លាយ​បញ្ចូល​គ្នា គឺ​ពណ៌​ប្រផេះ​រំលេច​ជា​មួយ​នឹង​ពណ៌​ខៀវ​ទាក់​ទាញ​ភ្នែក​បំផុត ហើយ​ក៏​មាន​បន្ថែម​នូវ​តែម​ក្បែរ​កែប​ម៉ូតូ​ផង​ដែរ។ ម៉ាស៊ីន​វា​មាន​ទំហំ ១៥០ សេសេ ដែល​មាន​កម្លាំង ១៣,២ សេះ។ នៅ​លើ​ទីផ្សារ​ប្រទេស​ប្រេស៊ីល ម៉ូតូ​ពណ៌​ថ្មី​នេះ​មាន​តម្លៃ​ប្រមាណ ៣ ២៣៨ ដុល្លារ។ ទស្សនា​រូបភាព​ជា​ច្រើន​ទៀត​នៅ​ខាង​ក្រោម ៖​

ចុចអាន ៖

ប្រភព៖ Great Biker ប្រែ​សម្រួល៖ សុខហេង

មតិយោបល់