• 2019-11-18 04:27:36
  • គន្លឹះ

ងាយបំផុត! ស្ដាប់ចម្រៀង YouTube លើ iPhone ដោយមិនបាច់បើកអេក្រង់ចោល

  • 2019-11-18 04:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដាប់​ចម្រៀង​លើ YouTube គឺ​ជា​ទម្លាប់​ដ៏​ពេញ​និយម​មួយ ប៉ុន្តែ​វា​អាច​ចំណាយ​ថ្ម​ច្រើន​ដោយ​សារ​ពេល​ស្ដាប់​តម្រូវ​ឲ្យ​បើក​អេក្រង់​ចោល។ ចំណុច​នេះ​មិន​មែន​ជា​បញ្ហា​ទេ​សម្រាប់​ស្មាតហ្វូន Android ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ iPhone រាង​ពិបាក​បន្តិច ដោយ​សារ​វិធី​សាស្ត្រ​ដោះ​ស្រាយ​បញ្ហា​នេះ​តែង​ផ្លាស់​ប្ដូរ​ជា​និច្ច។

អត្ថបទ​នេះ​នឹង​បង្ហាញ​អំពី​វិធី​សាស្ត្រ​សាមញ្ញ​មួយ អាច​ស្ដាប់​ចម្រៀង​លើ YouTube ដោយ​មិន​បាច់​បើក​អេក្រង់​ចោល ដែល​អាច​ធ្វើ​បាន​នៅ​លើ​ឧបករណ៍ iOS ជា​ច្រើន​ប្រភេទ។

  • ដំបូង​ទាញ​យក​កម្មវិធី​ឈ្មោះ​ថា​ Dolphin Mobile Browser ដោយ​អាច​ចុច​ទី​នេះ ឬ​ចូល​ស្វែង​រក​នៅ​លើ App Store
  • ពេល​ទាញ​យក និង​ដំឡើង​រួច បើក​កម្មវិធី ហើយ​ចូល​ទៅ​កាន់​វិបសាយ YouTube

  • បន្ទាប់​មក​រក​បទ​ចម្រៀង​ដែល​អ្នក​ចង់​ស្ដាប់ រួច​ចាក់​វា​

  • ក្រោយ​មក​ចុច​បិទ​អេក្រង់ ដែល​ចម្រៀង​នឹង​ត្រូវ​ផ្អាក

  • ប៉ុន្តែ​អ្នក​អាច​ឲ្យ​ចម្រៀង​បន្ត​ចាក់​ចេញ ដោយ​​ចូល​ទៅ​ Control Center និង​ចុច​លើ​សញ្ញា​ Play

  • បទ​ចម្រៀង​នឹង​បន្ត​​ឡើង​វិញ ហើយ​ពេល​ដែល​អ្នក​បិទ​អេក្រង់​ក៏​នៅ​បន្ត​ដែរ​

ចុចអាន ៖ ស្រាយចម្ងល់! ហេតុ​អ្វី​​​ប៊ូតុងចុចលេខ​ទូរសព្ទ​​ បញ្ច្រាស​ពី​​ម៉ាស៊ីន​គិត​លេខ​?​

ប្រភព៖ Thegioididong​​​ ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី