• 2019-11-18 02:21:50
  • ព័ត៌មាន

មិនទាន់ចេញ iPhone 5G ទេ ប៉ុន្តែគេទាយថា Apple នឹងអាចនាំមុខ Samsung នៅឆ្នាំ ២០២០

  • 2019-11-18 02:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone ​ដែល​ចេញ​នៅ​ឆ្នាំ ២០២០ រំពឹង​ថា​នឹង​មាន​ទ្រាំទ្រ​នូវ​សេវា​ 5G។ ទិន្នន័យ​ថ្មី​​ចេញ​ផ្សាយ​ដោយ​ Strategy Analytics បាន​និយាយ​ថា​ ជា​មួយ​ការ​ផ្លាស់​ប្ដូរ​នេះ​ Apple នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​លើ​ការ​លក់​ស្មាតហ្វូន 5G។

Ken Hyers អ្នក​ចាត់​ការ​នៅ Strategy Analytics បាន​លើក​ឡើង​ថា ៖ "វា​អាច​មិន​សម​ទំនង​ដែល​ថា​ Apple បច្ចុប្បន្ន​នេះ​គ្មាន​ទូរសព្ទ 5G អាច​នឹង​​នាំ​មុខ​ អ្នក​នាំ​មុខ​ទីផ្សារ​ស្មាតហ្វូន 5G បច្ចុប្បន្ន​មាន​ Samsung និង Huawei។ ប៉ុន្តែ​ជា​មួយ​ iPhone 5G ចំនួន ៣ម៉ូដែល​ថ្មី​នៅ​ឆ្នាំ​ក្រោយ Apple ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ដូច​ពេល​បច្ចុប្បន្ន ដើម្បី​ឲ្យ iPhone ថ្មី​ អាច​ធ្វើ​ការ​នាំ​មុខ​នៅ​ឆ្នាំ​ក្រោយ។”

យ៉ាងណាក្ដី​ Strategy Analytics រំពឹង​ថា​ Samsung នឹង​អាច​ដណ្ដើម​យក​តំណែង​មក​វិញ​បាន​ ដោយ​សារ​ Samsung នឹង​ពង្រីក​បច្ចេកវិទ្យា​ 5G ដាក់​លើ​ស្មាតហ្វូន​តម្លៃ​ធូរ​ផង​ដែរ។

ការ​ចុះ​ផ្សាយ និង​ការ​វិភាគ​ជា​ច្រើន​កន្លង​មក​និយាយ​ថា Apple នឹង​នាំ​យក​បច្ចេកវិទ្យា 5G ដាក់​លើ​ iPhone ស៊េរី​ខ្ពស់​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។ ក្រុមហ៊ុន​ទំនង​ជា​ប្រើ​ប្រាស់​ Modem ផ្គត់ផ្គង់​ដោយ​ Qualcomm៕​​​​​

ចុចអាន ៖ iPhone SE 2 ​តម្លៃ ៣៩៩ ដុល្លារ​និង iPad Pro ​ប្រើ​កាមេរ៉ា​ភ្លោះ ត្រៀម​ប្រកាស​ដើមឆ្នាំ​ក្រោយ

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់