• 2019-11-15 09:33:02
  • ព័ត៌មាន

គណនី YouTube មាន​ចំនួន Subscriber លេខ ១ឡើង​ដល់​ប៉ុន្មានហើយ​ពេល​នេះ?

  • 2019-11-15 09:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

T-Series នៅ​តែ​ជា​គណនី YouTube ​ដែល​មាន​ចំនួន Subscriber ច្រើន​ជាង​គេដែល​ជាប់​លេខ ១ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​ចែកចាយ​មាតិកា​តន្ត្រី​និង​ភាពយន្ត Bollywood ជា​មួយ​នឹង​គូ​ប្រជែង​ប្រកៀកប្រកិត PewDiePie អស់​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ។​

កន្លង​មក PewDiePie ដែល​​ធ្លាប់​កាន់​តំណែង​កំពូល​​របស់​ YouTube រយៈពេល​ ៦ ឆ្នាំ​មក​ហើយ​នោះ​ មាន​ចំនួន​ Subscriber ចំនួន​ ១០២ លាន​នាក់​នា​ពេល​បច្ចុប្បន្ន តាម​ពី​ក្រោយ T-Series ដែល​មាន​ចំនួន Subscriber រហូត​ដល់ ១១៨ លាន​នាក់​កាល់​ពី​ថ្ងៃ​ទី ៣០ ឧសភា ២០១៩។

T-Series ចំនួន Subscriber ពេល​បច្ចប្បន្ន

គណនីដែល​អាច​ទាញ​យក​ចំនួន Subscriber បាន​ជាង ៥លាននាក់ដោយ​ប្រើ​ពេលតែជាង​មួយខែប៉ុណ្ណេះ នៅ​តែ​ជា​ម្ចាស់​កំណត់ត្រា​​ដែល​អាច​ផ្ដួល​យក​ឈ្នះ​លើ គណនី YouTube ល្បី​ៗ​ជា​ច្រើន។ T-Series គឺ​ជា​គណនី​ដែល​តែង​តែ​បង្ហោះ​នូវ​វីដេអូ​ចម្រៀង​​ឥណ្ឌា, វីដេអូ​ខ្លីៗ​នៃ​ខ្សែ​ភាពយន្ត និង ខ្សែ​ភាព​យន្ត​ភាគ​ផង​ដែរ វា​ជា​ហេតុ​ធ្វើ​ឲ្យ​គណនី​នេះ​កើន​ឡើង​ប្រជាប្រិយភាព​លឿន​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់