- 2019-11-15 04:04:06
- ព័ត៌មាន
កុំភ្ញាក់ផ្អើលបើបាត់ចំនួនបេះដូង ព្រោះ IG ចាប់ផ្ដើមសាកល្បងទូទាំងពិភពលោកហើយ
- 2019-11-15 04:04:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្ញាក់ផ្អើលបើបាត់ចំនួនបេះដូង ព្រោះ IG ចាប់ផ្ដើមសាកល្បងទូទាំងពិភពលោកហើយ
ចន្លោះមិនឃើញ
Instagram នៅថ្ងៃនេះបានប្រកាសថាបានពង្រីកការធ្វើតេស្តលាក់ចំនួនបេះដូង ដល់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។
ការសាកល្បងដំបូងៗបានធ្វើឡើងនៅអូស្ត្រាលី ប្រេស៊ីល កាណាដា អៀរឡង់ អ៊ីតាលី ជប៉ុន និងនូវែលហ្សេឡង់ កាលពីដើមឆ្នាំ។ ដោយសារឃើញសញ្ញាវិជ្ជមាន ទើប Instagram ចាប់ផ្ដើមបញ្ចេញការធ្វើតេស្តនេះនៅទូទាំងពិភពលោកតែម្ដង។ ដូចនេះប្រសិនបើសុខៗអ្នកមើលមិនឃើញចំនួនបេះដូង ឬចំនួនទស្សនានៅលើ Post មានន័យថាអ្នកត្រូវបានបញ្ចូលក្នុងការធ្វើតេស្តនេះ។
Adam Mosseri អ្នកដឹកនាំនៅ Instagram បាននិយាយក្នុងអំឡុងបទសម្ភាសន៍មួយអំពីគោលបំណងលុបចំនួនបេះដូង និងចំនួនទស្សនានៃវីដេអូថា ៖ "គោលបំណងគឺចង់កាត់បន្ថយសម្ពាធលើ Instagram កាត់បន្ថយការប្រកួតប្រជែងយកចំនួនបេះដូង ឬចំនួនទស្សនា និងផ្ដល់នូវចន្លោះឲ្យអ្នកប្រើប្រាស់ផ្ដោតលើការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលពួកស្រឡាញ់ ឬរបស់របរដែលជំរុញទឹកចិត្តពួកគេ៕”
ចុចអាន ៖ មុខងារលើ Facebook ចំនួន ៧ អ្នកប្រើប្រាស់យូរឆ្នាំក៏អាចមិនដឹងអស់