• 2019-11-14 02:17:04
  • ផលិតផលថ្មី

MacBook Pro ទើបចេញថ្មីបើដាក់គ្រឿងឲ្យកប់ តម្លៃ ៦ ពាន់ដុល្លារ

  • 2019-11-14 02:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បង្ហាញ​ចេញ​ MacBook Pro 16-inch ស្ងាត់ៗ​កាល​ពី​ម្សិលមិញ​នេះ ដែល​វា​មាន​តម្លៃ​​ថោក​បំផុត​គឺ ២ ៣៩៩ ដុល្លារ។ ប្រសិន​បើ​ជ្រើស​រើស​យក​​បន្ថែម​គ្រឿង​ក្នុង​ឲ្យ​កប់​តម្លៃ​របស់ MacBook Pro ថ្មី​នេះ​គឺ​មាន​ដល់ ៦ ០៩៩ ដុល្លារ។

សម្រាប់ ៦ ០៩៩ ដុល្លារ អ្នក​ទទួល​បាន​ RAM ទំហំ ៦៤GB ប្រភេទ DDR4, ក្រាហ្វិក​ AMD Radeon Pro 5500M ជា​មួយ​មេមូរី ៨GB ប្រភេទ GDDR6, CPU Intel Core i9 ២,៤GHz 8-Core ជំនាន់​ទី ៩ និង​អង្គ​ផ្ទុក​ប្រភេទ SDD ទំហំ ៨TB ដែល​មាន​ជា​លើក​ដំបូង​បំផុត​សម្រាប់​កុំព្យូទ័រ​យួរ​ដៃ។

គួរ​ដឹង​ថា​ MacBook Pro 16-inch គឺ​មាន​បំពាក់​នូវ​ក្ដារ​ចុច​ថ្មី​ឈ្មោះ​ Magic Keyboard ដែល​​ជំនួស​ឲ្យ​ក្ដារ​ចុច​ប្រភេទ Butterfly។ អេក្រង់​វា​មាន​ទំហំ ១៦ អ៊ីញ ប៉ុន្តែ​មាន​វិមាត្រ​ដូច​នឹង MacBook Pro 15-inch ដែរ ដោយ​សារ​មាន​ស៊ុម​អេក្រង់​ស្ដើង​ជាង​មុន។

សម្រាប់​ប្រភេទ​ថោក​បំផុត​ដែល​មាន​តម្លៃ ២ ៣៩៩ ដុល្លារ​ គឺ​មាន​ RAM ទំហំ ១៦GB ប្រភេទ DDR4, ក្រាហ្វិក​ AMD Radeon Pro 5300M ជា​មួយ​មេមូរី​ ៤GB ប្រភេទ GDDR6, CPU Intel Core i7 ២,៦GHz 6-Core ជំនាន់​ទី ៩ និង​អង្គ​ផ្ទុក​ SSD ទំហំ ៥១២GB​៕

ចុចអាន ៖ ឆែក​តម្លៃ iPhone 11 កំពុង​លក់​តាម​ហាង​មុន​ថ្ងៃ​បុណ្យ​អុំទូក​នៅ​សល់​ប៉ុន្មាន?

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់