• 2019-11-14 01:38:37
  • ព័ត៌មាន

ខ្លាំង​បាត់! សកលវិទ្យាល័យ​នៅ​ចិន​មាន​បើក​វគ្គ​បង្រៀន​លេង​ហ្គេម ដើម្បី​ចូល​ប្រកួត Esports

  • 2019-11-14 01:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកលវិទ្យាល័យ Shengyang University ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​ក្នុង​ប្រទេស​ចិន ​បាន​បើក​វគ្គ​សិក្សា សម្រាប់​បង្រៀន​សិស្ស​ដែល​ចង់​មាន​ចំណេះ​ជំនាញ​ផ្នែក​លេង​ហ្គេម​និង​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើន​ឱកាស​ចូលរួម​ព្រឹត្តិការណ៍ esports។

សកលវិទ្យាល័យ​ដែល​ស្ថិត​ក្នុង​ខេត្ត Liaoning ប្រទេស​ចិន ​នឹង​បង្រៀន​សិស្ស​អំពី​របៀបរបប​នៃ​ការ​លេង ការ​ផ្សព្វផ្សាយ និង​ការ​ផ្តល់​ជូន​នូវ​វិធីសាស្ត្រ​អត្ថាធិប្បាយ​ទៅ​ក្នុង​វីដេអូ​ហ្គេម​ប្រកប​ដោយ​វិជ្ជាជីវៈ​ថែម​ទៀត​ផង។ នេះ​បើ​តាម​សារព័ត៌មាន Daily Mail ​បាន​ចុះ​ផ្សាយ។

វគ្គ​សិក្សា​នេះ​ផ្តល់​ជូន​សិស្ស​ប្រមាណ ១៦០ នាក់​នៅ​ក្នុង​មហាវិទ្យាល័យ​ផ្នែក​សារព័ត៌មាន​និង​ទំនាក់ទំនង​ចាប់​តាំង​ពី​ខែ​មិនា។

អនុ​ប្រធាន​អធិការបតី​នៃ​សកលវិទ្យាល័យ​លោក Li Gang ​បាន​ប្រាប់ BJ News ជុំវិញ​មូលហេតុ​នៃ​ការ​បើក​វគ្គ​សិក្សា​ប្លែក​នេះ ក៏​ដោយ​សារ​ឃើញ​ក្រុម Invictus Gaming ​របស់​ចិន បាន​ឈ្នះ​ពាន​រង្វាន់​ជើង​ឯក​ក្នុង​ហ្គេម League of Legends កាល​ពី​ឆ្នាំ​ទៅ។

លោក​បាន​សង្កត់​ធ្ងន់៖ "គោលការណ៍​នៃ​ការ​បង្កើត​វគ្គ​នេះ​ឡើង មិន​សម្រាប់​តែ​អ្នក​លេង​ហ្គេម​មួយ​មុខ​ទេ តែ​ទៀត​សោត​ក៏​ផ្តល់​ជូន​ការ​ចេះ​វិភាគ​ហ្គេម តេស្ត​ហ្គេម បង្កើត​ក្លឹប និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត"។

ថ្លែង​សាកសួរ​ពី​និស្សិត​ស្រី​មួយ​រូប​ឈ្មោះ Tang Ting ដែល​កំពុង​សិក្សា​ក្នុង​វគ្គ​នោះ​ និយាយ​ថា៖ "ឪពុក​ម្តាយ​ពុំ​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​ខ្ញុំ​ទេ តែ​ខ្ញុំ​ជឿ​ខ្លួន​ឯង​លើ​ការ​កំណត់​តុល្យភាព​រវាង​ការ​សិក្សា​និង​ការ​លេង​វីដេអូ​ហ្គេម"៕

អានអត្ថបទ:

ប្រភព៖ nextshark ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់