• 2019-11-14 01:31:43
  • ព័ត៌មាន

Huawei ចាយ​ជិត ៣០០ លាន​ដុល្លារ​លើក​ទឹក​ចិត្ត​បុគ្គលិក ក្នុង​ពេល​អាមេរិក​ធ្វើ​ទុក្ខបុកម្នេញ

  • 2019-11-14 01:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ពី Reuters ​បាន​ចុះ​ផ្សាយ ក្រុមហ៊ុន Huawei ​ប្រកាស​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ខ្លួន​បាន​ចំណាយ​ប្រាក់​បន្ថែម​ដល់​ទៅ ២៨៦ លាន​ដុល្លារ ជា​កញ្ចប់​ប្រាក់​រង្វាន់​ដល់​ក្រុម​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍ ក៏​ដូច​ជា​បណ្តា​បុគ្គលិក​ដែល​ស្វះស្វែង​ជួយ​ក្រុមហ៊ុន​ឲ្យ​ឆ្លង​ផុត​បញ្ហា ​ក្រោយ​ពេល​លែង​មាន​ការ​ផ្គត់ផ្គង់​ពី​បណ្តា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក។

នៅ​ក្នុង​កញ្ចប់​ប្រាក់​រង្វាន់​នេះ​សោត ក្រុមហ៊ុន Huawei ក៏​ទើប​តែ​បន្ថែម​ប្រាក់​ខែ ១ ទ្វេ​ជា ២ ដល់​បុគ្គលិក​ប្រមាណ ១៩០ ០០០ នាក់​ផង​ដែរ។

រំឭក​ថា​រឿងរ៉ាវ​នៅ​ពី​ក្រោយ​ភាព​រកាំរកូស​រវាង​ក្រុមហ៊ុន Huawei និង​រដ្ឋាភិបាល​អាមេរិក បាន​ផ្ទុះ​ឡើង​កាល​ពី​អំឡុង​ថ្ងៃ​ទី ១៦ ឧសភា ​គ្រា​ដែល​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់​ឈ្មោះ Huawei ជាប់​ក្នុង​បញ្ជី​ខ្មៅ លែង​អនុញ្ញាត​ឲ្យ​ទទួល​ការ​ផ្គត់ផ្គង់​ចេញ​ពី​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទឹកដី​អាមេរិក ក្រោម​មូលហេតុ​បារម្ភ​ដល់​បញ្ហា​សន្តិសុខជាតិ។

លោក Ren Zhengfei

កន្លង​ទៅ​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​វ័យ ៧៥ ឆ្នាំ​របស់ Huawei គឺ​លោក Ren Zhengfei ក៏​អះអាង​ថា​ក្រុមហ៊ុន​នឹង​នៅ​តែ​បន្ត​រីក​ចម្រើន​ត្បិត​គ្មាន​ការ​ជ្រោមជ្រែង​ពី​អាមេរិក ហើយ​លោក​ក៏​មិន​សង្ឃឹម​ថា​រដ្ឋាភិបាល​ព្រម​ដក​ឈ្មោះ Huawei ចេញ​ពី​បញ្ជី​ហាមឃាត់​នោះ​ដែរ៕

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់