• 2019-11-13 03:00:00
  • ចំណេះដឹង

៧ចំណុច​ដែល​អ្នក​​គួរ​​ទិញ​ Toyota Prius យក​មក​ជិះ

  • 2019-11-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​​រថយន្ត​​ម៉ាក Toyota Prius កំពុង​តែ​​ពេញ​និយម​​​​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​​​ប្រើ​ប្រាស់​យានយន្ត​ ​ព្រោះ​វា​បាន​​​ផ្ដល់​ផល​ចំណេញ​យ៉ាង​ច្រើន​ដល់​ពួក​គេ​​។ ​អញ្ចឹង​តើ​មូល​ហេតុ​អ្វី​បាន​ជា​​មាន​មនុស្ស​ជា​ច្រើន​និយម​ទិញ​រថយន្ត​ម៉ាក​​ Toyota Prius យក​​មក​ប្រើ​ដូច្នេះ?

១. សន្សំ​សំចៃ​សាំង

Picture 6

Toyota Prius ជា​រថយន្ត​​ប្រភេទ​ Hybrid (ឡាន​កូនកាត់-ប្រើ​សាំង​ក៏​បាន និង​ប្រើ​អគ្គិសនី​ក៏​បាន)។ បើ​និយាយ​ពី​ការ​សន្សំ​សំចៃ​សាំង​វិញ Prius ជា​​ម៉ាក​រថយន្ត​ដែល​​ត្រូវ​​បាន​គេ​ជ្រើស​រើស​មុន​គេ ដោយ​សារ​វា​​ស៊ី​សាំង​តិច ​ត្រឹម​តែ​ជាង ៦លីត្រ​​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ផ្លូវ ១០០គ.ម (បើកបរ​លើ​ផ្លូវ​ធម្មតា) និង​ជាង​ ៥លីត្រ​​ចំពោះ​ការ​បើក​បរ​លើ​​ផ្លូវ Highway ។ ដោយ​ឡែក​ចំពោះ​រថយន្ត​ដទៃ​ស៊ី​សាំង​រហូត​ដល់​ទៅ​ជាង ៧លីត្រ​ឬ​លើស​ក្នុង​ចម្ងាយ​ផ្លូវ ១០០គ.ម​ដូចគ្នា។

អាន៖ ៧​វិធី​​ ធ្វើ​ឲ្យ​រថយន្ត​​របស់​អ្នក​​លែង​សូវ​ស៊ី​សាំង​​ដូច​មុន​​

  ២. ផ្ទៃ​ខាង​ក្នុង​រថយន្ត​ធំ​ទូលាយ​ interior

ដោយ​សារ​​ផ្ទៃ​ខាង​ក្នុង​រថយន្ត​ Toyota Prius ធំ​ទូលាយ​ល្មម​នឹង​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ទើប​វា​ជា​ទី​ពេញ​និយម​បំផុត​សម្រាប់​អ្នក​​​មាន​ជីវភាព​មធ្យម​។ ចំពោះ​កៅអី​ខាង​ក្រោយ​​របស់​វា​​​ អាច​ដាក់​​មនុស្ស​ធំ​បាន​​ដល់​ទៅ​ ៣នាក់​ដោយ​មិន​ចង្អៀត​។ ចំណែក​ឯ​​គូថ​រថយន្ត​វិញ​​មាន​ចន្លោះ​ទំនេរ​ធំ​ទូលាយ​ ដែល​អាច​ដាក់​ឥវ៉ាន់​បាន​យ៉ាង​ច្រើន​។

៣. ងាយ​ស្រួល​ចត

3prii_sany1053

Toyota Prius ​អាច​​បើក​​​​វិល​ជុំ​ជា​រង្វង់​មូល​​ក្នុង​ទំហំ​តូច​​ត្រឹម​តែ ១០,៤២ម៉ែត្រប៉ុណ្ណោះ​ ខណៈ​​ម៉ូដែល​ផ្សេង​ដូចជា Toyota Corolla បើក​​ជា​សណ្ឋាន​ដូចគ្នា បាន​​​ក្នុង​ទំហំ ១០,៨៥ម៉ែត្រ។ មួយ​វិញ​ទៀត Toyota Prius ក៏​ងាយ​ស្រួល​​ក្នុង​ការ​កាច់​ចង្កូត​ហើយ​ក៏​​​អាច​ចត​នៅ​ទីកន្លែង​​តូច​​​​ចង្អៀត​បាន​​​ដោយ​ងាយ​ផង​ដែរ​​​។

៤. ម៉ាស៊ីន​ស្ងាត់​ទាំង​ក្នុង​ទាំង​ក្រៅ

ext_image5

អ្នក​ដែល​ប្រើ​រថយន្ត Toyota Prius ប្រហែល​ជា​បាន​ដឹង​ហើយ​ថា ​ម៉ូដែល​​​នេះ​មាន​សំឡេង​ស្ងាត់​ទាំង​ក្នុង​ទាំង​ក្រៅ​​ ហើយ​នៅ​ពេល​ឈប់​​នៅ​កន្លែង​ភ្លើង​ស្តុប ​ឬ​ពេល​រក​កន្លែង​ចត ម៉ាស៊ីន​របស់​វា​នឹង​ដំណើរ​ការ​ដោយ​​​ប្រើ​ថាមពល​អគ្គិសនី​ជំនួស​​ប្រេង​សាំង​។ ចំពោះ​ផ្នែក​ខាង​ក្នុង​រថយន្ត​មាន​សំឡេង​ស្ងាត់​ ​ដែល​មិន​ធ្វើ​ឲ្យ​​រំខាន​ដល់​ការ​ស្តាប់​ចម្រៀង​​របស់​អ្នក​ដំណើរ​​ក្នុង​រថយន្ត។

៥. ប្រើ​បច្ចេកវិទ្យា​ហ្រ្វាំង​ដែល​អាច​​​បម្លែង​និង​ផ្ទុក​ថាមពល​

0239007.48

Prius បំពាក់​ដោយ​បច្ចេកវិទ្យា​​ Regenerative Brake ដែល​អាច​​បម្លែង​​ថាមពល​ឌីណាមិច (ជា​ថាមពល​ដែល​កើត​ឡើង​ពេល​អ្នក​ជាន់​ហ្រ្វាំង​ខណៈ​ដែល​​រថយន្ត​​រត់​​ក្នុង​ល្បឿន​លឿន​) ឲ្យ​ទៅ​ជា​ថាមពល​​អគ្គិសនី​សម្រាប់​ទុក​ប្រើ​​ប្រាស់​នៅ​ពេល​ក្រោយ។

៦.​ ប្រើ​បច្ចេកវិទ្យា​ទំនើប​ជួយ​កាត់​បន្ថយ​ការ​បំពុល​ដល់​បរិស្ថាន

2012-prius1

Toyota Prius ប្រើ​បច្ចេកវិទ្យា​​ Advanced Technology Partial Zero-Emissions Vehicle (AT-PZEV) ដែល​មិន​បង្ក​ឲ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​​ (​Greenhouse Gas) បំពុល​ដល់​​បរិយាកាស​​ឡើយ។

៧. ​ធន់​ ​ប្រើ​បាន​យូរ និង​មាន​តម្លៃ​សមរម្យ​ ទោះ​បី​ជា​​ខាង​ក្នុង​រថយន្ត Prius បំពាក់​ដោយ​បរិក្ខារ​មិន​សូវ​ទំនើប​ក៏​ពិត​មែន តែ​បើ​និយាយ​ពី​ភាព​ធន់​របស់​វា​ នរណា​ៗ​ក៏​សរសើរ​មិន​ដាច់​ពី​មាត់​ដែរ។ ម៉ាស៊ីន​ Toyota Prius នៅ​តែ​អាច​​ដំណើរ​ការ​បាន​ល្អ​ដដែល​ទោះ​បី​ប្រើ​រយៈ​ពេល ១០​ឆ្នាំ​ហើយ​ក្ដី  រី​ឯ​តម្លៃ​ទៀត​សោត​ក៏​សមរម្យ​អាច​តម្រូវ​តាម​ជីវភាព​របស់​អ្នក​ប្រើ​ប្រាស់ (តម្លៃ​ខ្ទង់​ជាង ១ម៉ឺន​ឬ​២ម៉ឺន​ដុល្លារ)៕

ប្រភព៖ ​​​​​​suite, consumerreports, car-buying

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

មតិយោបល់