• 2019-11-07 06:20:02
  • ព័ត៌មាន

ហ្គេម Vainglory ប្ដូរ​មេ​ថ្មី ខណៈ​មេ​ចាស់​ដាក់​ទុន ១០ លាន​ដុល្លារ​បង្កើត​ហ្គេម​មួយ​ទៀត

  • 2019-11-07 06:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ច​ព្រមព្រៀង​ថ្មី​មួយ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ជុំវិញ​ការ​ផ្ទេរ​សិទ្ធ​ផ្សព្វផ្សាយ​ហ្គេម Vainglory ពី​ក្រុមហ៊ុន​អភិវឌ្ឍ​ចាស់​គឺ Super Evil Mega Corp ទៅ​ជា Rogue Games វិញ។

ក្រុមហ៊ុន​ថ្មី​ដែល​បន្ត​ការ​គ្រប់គ្រង​ទៅ​លើ​ហ្គេម Vainglory នឹង​ទទួល​បាន​ផល​ចំណេញ​ពី​ហ្គេម​ប្រភេទ MOBA ​មួយ​នេះ ​ក្រោម​តួ​លេខ​អ្នក​ចុះ​ឈ្មោះ​លេង​ប្រមាណ ៤៥ លាន​នាក់​បើ​គិត​មក​ទល់​សព្វថ្ងៃ។

នាយក​ប្រតិបត្តិ​របស់ Rouge Games លោក Mike DeLaet ​បាន​ថ្លែង​ថា៖ "យើង​ជា​អ្នក​គាំទ្រ​ដ៏​យូរ​អង្វែង​មួយ​របស់ Super Evil និង Vainglory បែប​នេះ​យើង​ពិត​ជា​មាន​កិត្តិយស​នឹង​ការ​ចាប់​ផ្តើម​ទទួល​យកហ្គេម​មួយ​នេះ"។

បង្វែរ​ទៅ​មើល Super Evil Mega Corp ក៏​កំពុង​ឈរ​លើ​ផែនការណ៍​ដែល​នឹង​ចេញ​ផ្សាយ​គម្រោង​អភិវឌ្ឍ​ហ្គេម​ថ្មី​មួយ​ផ្សេង​ទៀត ក្រោម​ code-named ឈ្មោះ​ថា Project Spellfire ដែល​ក្រុមហ៊ុន​បាន​រៃអង្គាស​ថវិកា​បាន​ប្រមាណ ១០,៥ លាន​ដុល្លារ​ ជា​ដើម​ទុន​វិនិយោគ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី Games Beat ​បាន​ចុះ​ផ្សាយ៕

អានអត្ថបទ:

ប្រភព៖ Twinfinite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់