• 2019-11-07 03:44:50
  • ព័ត៌មាន

ដំណឹងក្លែងក្លាយលើ Facebook ចំនួន ១០ មានអ្នកទស្សនាច្រើនជាងគេនៅឆ្នាំ ២០១៩

  • 2019-11-07 03:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​សិក្សា​របស់​អង្គការ​មិន​រក​ប្រាក់​ចំណេញ Avaaz បាន​ឲ្យ​ដឹង​ថា​​ដំណឹង​ក្លែងក្លាយ​ល្បី​ជាង​គេ​ទាំង ១០០ នៅ​លើ​ Facebook ក្នុង​ឆ្នាំ ២០១៩ សុទ្ធ​តែ​មាន​អ្នក​ចុច​ទស្សនា​ជាង ១៥០ លាន​ដង​ឡើង។ ខាង​ក្រោម​នេះ​ជា​កំពូល​រឿង​ក្លែង​ក្លាយ​ទាំង ១០ ៖

១០. អតីត​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ហៅ​អ្នក​គាំទ្រ​លោក ត្រាំ ថា​ជា​កាក​សំណល់​​នៃ​សង្គម។

៩. អ្នក​ធ្វើ​កោសល្យ​វិច័យ​សាកសព​ម្នាក់​នៅ​ទីក្រុង​ New York ដែល​ប្រកាស​ថា​ការ​ស្លាប់​របស់​​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​​ Jeffrey Epstein ជា​ការ​សម្លាប់​ខ្លួន អាច​រក​លុយ​បាន​កន្លះ​លាន​ដុល្លារ​ពី​ការ​ធ្វើ​ការ​ឲ្យ​មូលនិធិ​ Clinton រហូត​ដល់​ឆ្នាំ ២០១៥។

៨. តារា​សម្ដែង​ Tim Allen ​ដក​ស្រង់​សម្ដី​របស់​លោក ត្រាំ ដែល​ថា​ការ​ចំណាយ​សាង​សង់​ជញ្ជាំង​គឺ​តិច​ជាង​ការ​ចំណាយ​របស់​វិបសាយ​ Obamacare។

៧. បក្ស​លទ្ធិ​ប្រជាធិបតេយ្យ​បោះ​ឆ្នោត​​ឥឡូវ​នេះ​ដើម្បី​លើក​កម្ពស់​ការ​យក​ទុក​ដាក់​ចំពោះ​ទង្វើ​ខុស​ច្បាប់ បោះ​ឆ្នោត​​ហើយ​ត្រូវ​រង់​ចាំ​ ១០ ឆ្នាំ​សម្រាប់​សេវាកម្ម​ដដែល។​​

៦. ទាន់​ហេតុការណ! កូន​ប្រុស​របស់​ Nancy Pelosi ​អ្នក​នាំ​ពាក្យ​តំណាងរាស្ត្រ​សភា​អាមេរិក​ ធ្លាប់​ជា​នាយក​នៃ​ក្រុមហ៊ុន​ហ្គាស​ដែល​រក​ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន។

៥. តំណាងរាស្ត្រ​ Ilhan Omar បាន​ប្រារព្ធ​ពិធី​រៃ​អង្គាស​សម្ងាត់​មួយ​ជា​មួយ​ក្រុម​អ៊ីស្លាម​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ភេរវកម្ម។

​​​​​​​៤. លោក​ត្រាំ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ Mike Pence រង​ការ​ចោទ​ប្រកាន់។

៣. តំណាងរាស្ត្រ​ Alexandria Ocasio-Cortez​ សុំ​ឲ្យ​មាន​ការ​ហាម​ឃាត់​ម៉ូតូ​ទូទាំង​ប្រទេស។

២. Nancy Pelosi បង្វែរ​លុយ​របស់​​កិច្ច​ការ​សន្តិសុខ​សង្គម សម្រាប់​ការ​​​ស៊ើបអង្កេត​អំពី​ការ​ចោទ​ប្រកាន់។

១. លោក​តា​របស់​លោក ត្រាំ ធ្លាប់​ជា​​​អ្នក​រក​ស្រី​ឲ្យ​គេ​ និង​អ្នក​គេច​ពន្ធ ហើយ​ឪពុក​លោក​ត្រាំ ជា​សមាជិក​នៃ​ក្រុម Ku Klux Klan។​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់