• 2019-11-06 02:09:30
  • ព័ត៌មាន

ពេលសាកកាច់បំបាក់ទៅ Pixel 4 XL បានត្រឹមលទ្ធផលខកចិត្ត

  • 2019-11-06 02:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​នូវ​កម្រិត​រឹង​មាំ​របស់​ Google Pixel 4 XL ​ពី​សំណាក់​ YouTuber ​មាន​គណនី​ឈ្មោះ Jerry​RigEverything គេ​ទទួល​បាន​ត្រឹម​លទ្ធផល​ខក​ចិត្ត​បំផុត​តែ​ប៉ុណ្ណោះ។

ការ​ធ្វើ​តេស្ត​របស់ Jerry គឺ​មាន​ចែក​ចេញ​ជា​ច្រើន​ដំណាក់​កាល​ ហើយ​ដំណាក់​កាល​ចុង​ក្រោយ​បំផុត​ជា​ការ​ធ្វើ​តេស្ត​កាច់​បំបាក់​ដោយ​ប្រើ​ប្រាស់​កម្លាំង​សម​ល្មម។ នៅ​វគ្គ​ចុង​ក្រោយ​នេះ Google Pixel 4 XL មិន​អាច​ស៊ូ​រួច ​ដោយ​​ស៊ុម​របស់​វា​​បាន​បាក់​នៅ​ពេល​កាច់។ ទស្សនា​វីដេអូ​ពេញ​ខាង​ក្រោម​នេះ ៖

មុន​នឹង​ការ​ធ្វើ​តេស្ត​នេះ​ដែរ YouTuber ខាង​លើ​បាន​ឆ្លៀត​បង្ហើរ​ឃ្លា​ចាក់​ដោត​មួយ​ដាក់ Google Pixel 4 ដែល​និយាយ​ថា ៖ "មើល​ទៅ​ដូច​ជា​ Pixel ចម្លង​កិច្ចការ​ផ្ទះ​របស់ iPhone, មិន​មាន​ប្ដូរ​កន្លែង​ណា​មួយ​នោះ​ទេ ប៉ុន្តែ​នៅ​តែ​សរសេរ​ចម្លើយ​មិន​ត្រូវ​ទៀត៕”

ចុចអាន ៖ កាមេរ៉ាមាន ៥ ហើយកាមេរ៉ាមេ 108MP ថ្ម​ 5260mAh ប៉ុន្តែលក់តម្លៃខ្ទង់ ៤០០ដុល្លារ

អត្ថបទ៖ សុខហេង

មតិយោបល់