• 2019-11-06 01:23:22
  • ព័ត៌មាន

ចេញ​តម្រុយ​ផ្នែក​កាមេរ៉ា​លើ Galaxy S11 ​ត្រៀម​ប្រកាស​ដើម​ឆ្នាំ​ក្រោយ​

  • 2019-11-06 01:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung រំពឹង​នឹង​ដាក់​បង្ហាញ​ស្មាតហ្វូន​ Galaxy S11 នៅ​អំឡុង​ចុង​ខែ​កុម្ភៈ ពោល​គឺ​ជា​កាលបរិច្ឆេទ​ប្រហាក់ប្រហែល​នឹង​ជំនាន់​មុនៗ​ដែរ។

ថ្មីៗ​នេះ​ត្រកូល Galaxy S សេរ៊ី​ឆ្នាំ ២០២០ ក៏​ត្រូវ​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត Ice Universe ​បាន​បង្ហោះ​ផ្សាយ​លើ Twitter ជុំវិញ​តម្រុយ​ផ្នែក​កាមេរ៉ា​ដែល​ថា S11 នឹង​មាន​ភាគរយ​ច្រើន​អាច​ប្រើប្រាស់ Sensor កាមេរ៉ា​ទំហំ 108MP ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Samsung ផ្ទាល់។

ប្រភេទ Sensor នោះ បើ​តាម​ដឹង​គឺ​ជា Sensor តែ​មួយ​ដែល Samsung សហការ​ផលិត​ឲ្យ​ក្រុមហ៊ុន Xiaomi បំពាក់​លើ​ម៉ូឌែល Mi Note 10 ហើយ​ថ្មីៗ​នេះ​ក៏​ទើប​តែ​ជាប់​ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​ដាច់​គេ​លើ DxO Mark ផង​ដែរ។

ជាង​នេះ​វា​ក៏​មាន​ប្រព័ន្ធ​ដំណើរការ 4-in-1 pixel-binned ដែល​អាច​ផលិត​រូបភាព​ជាមួយ Resolution ក្នុង​ទំហំ 27MP។ បង្វែរ​ទៅ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​មិន​ខុស​ពី​សព្វ​មួយ​ដង​គឺ S11 នឹង​ប្រើ​ឈីប Exynos 9830 ឬ Snapdragon 865 ជាមួយ RAM ជំនាន់​ក្រោយ​ប្រភេទ LPDDR5៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់