• 2019-11-04 01:24:35
  • ព័ត៌មាន

ប្លែក​ម្យ៉ាង! គំរូ​រាង iPhone 12 ​ប្រើ​កាមេរ៉ា ៤ គ្រាប់​លេង​ម៉ូដ​កាត់​តាម iPhone 4

  • 2019-11-04 01:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គេហទំព័រ PhoneArena ​បាន​បង្កើត​នូវ​រូបភាព Concept ជា​ច្រើន​សន្លឹក​ជុំវិញ​ការ​ស្រមើស្រមៃ​ទាក់ទិន​នឹង​រូបរាង​នៃ iPhone ដែល​រួម​បញ្ចូល​គ្នា​ពី​រចនាបថ​នៃ iPhone X បូក iPhone 4។

ជា iPhone ដែល​មាន​ផ្នែក​ខាង​មុខ​ប្រើប្រាស់​អេក្រង់​ស្នាម​ឆក​ដូច​ iPhone X ដែល​ចាប់​កំណើត​នៅ​ឆ្នាំ ២០១៧ និង​គែម​ព័ទ្ធ​ជុំវិញ​មាន​រាង​ជ្រុង​បូក​កម្រាស់​ក្រាស់​ដូច iPhone 4 ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១០។

បើ​ធៀប​នឹង iPhone 11 នៅ​លើ Concept នោះ​សោត​ បាន​ប៉ាន់ប្រមាណ​ថា Apple នឹង​បន្ថែម​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៤ គ្រាប់ ពោល​គឺ​ថែម ToF Sensor ដែល​មិន​មាន​លើ iPhone ឆ្នាំ​ ២០១៩ នេះ។ ខណៈ​ផ្នែក​អេក្រង់​ឆក​ក៏​កាត់​បន្ថយ​កាន់​តែ​តូច រុញ​ឲ្យ​ផ្ទៃ​អេក្រង់​ពេញ​ឡើង​ធំ​ជាង​មុន​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់