• 2019-11-01 07:05:20
  • ព័ត៌មាន

មើល​មួយ​ភ្លែត​ស្មាន Apple Watch តែ​ជា Mi Watch របស់ Xiaomi ស្មោះ

  • 2019-11-01 07:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi គ្រោង​នឹង​ប្រកាស​ផ្សាយ​នាឡិកា​ឆ្លាតវៃ Mi Watch នៅ​ពាក់កណ្តាលសប្តាហ៍នេះ ប៉ុន្តែ​រូបភាព Teaser ​ជា​ច្រើន​ក៏​បាន​លេចចេញ​ជា​បណ្តើរៗ​ហើយ។

ជា​ Smartwatch ដែល​មាន​រចនាបថ​ប្រហាក់ប្រហែល​នឹង Apple Watch របស់​ក្រុមហ៊ុន Apple ​ដោយ​ខុស​ត្រង់​ក្បាល​របស់​វា​ហាក់​មាន​រាង​ជ្រុង​ខ្លាំង​ជាងបន្តិច។ ស្ថិត​ក្នុង​ប្រភេទ​ខ្សែ​ចំនួន ៤ ពណ៌​មាន​ខ្មៅ ប្រផេះ ទឹកប្រាក់ និង​ខៀវ​ ដែល​ជា​សារធាតុ​កៅស៊ូ​ប្រឆាំង​នឹង​សារធាតុ​ញើស​និង​ការពារ​ស្បែក​អាឡែហ្សី។

វា​ក៏​ដំណើរការ​ជាមួយ eSIM សម្រាប់​ធ្វើ​ការ​ហៅ​ចេញ គួប​ផ្សំ​ប្រព័ន្ធ Wi-Fi, GPS, NFC និង Bluetooth រត់​លើ​បន្ទះ​ឈីប Snapdragon Wear 3100 ​ជាមួយ Wear OS ជំនាន់​ថ្មី។ ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៥ ​វិច្ឆិកា​ខាង​មុខ ហើយយើងក៏នឹងបានដឹងពីតម្លៃនៅថ្ងៃនោះផងដែរ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី