• 2019-11-01 02:03:34
  • ផលិតផលថ្មី

ចេញរូបរាងផ្លូវការដំបូងរបស់ទូរសព្ទ Motorola អេក្រង់បត់

  • 2019-11-01 02:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola នឹង​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​ Motorola Razr ជំនាន់​​ ២០១៩ ​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ដែល​វា​នឹង​ជា​ប្រភេទ​ទូរសព្ទ​ដូច​មុន ប៉ុន្តែ​អេក្រង់​ខាង​ក្នុង​មាន​ការ​ផ្លាស់​ប្ដូរ​ថ្មី។

មុន​ការ​ចេញ​ជា​ផ្លូវ​ការ Evan Blass បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ស្មាតហ្វូន​បត់​នេះ ដែល​ទំនង​ជា​រូបភាព​យក​ចេញ​ពី​ពាណិជ្ជកម្ម​ផ្លូវ​ការ។ រូបភាព​ទាំង​នេះ​អាច​ឲ្យ​គេ​ឃើញ​ច្បាស់​អំពី​រូបរាង​របស់ Motorola Razr ថ្មី។

ចចាមអារ៉ាម​កន្លង​មក​ឲ្យ​ដឹង​ថា​ Razr នឹង​មាន​បំពាក់​អេក្រង់ OLED ទំហំ ៦,២ អ៊ីញ និង​មាន​អេក្រង់​ទី​ពីរ​នៅ​ខាង​ក្រៅ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ៦០០x៨០០ ភីកសែល។ គេ​ជឿជាក់​ថា​វា​នឹង​ប្រើ​ឈីប Snapdragon 710 អម​ដោយ RAM ៤GB ឬ ៦GB និង​អង្គ​ផ្ទុក ១២៨GB។ ថាមពល​ថ្ម​អាច​មាន​ទំហំ ២៧៣០ mAh។

ការ​ប៉ាន់​ស្មាន​ដំបូងៗ​បាន​លើក​ឡើង​ថា​ស្មាតហ្វូន​នេះ​នឹង​មាន​តម្លៃ​ខ្ទង់ ១ ៥០០ ដុល្លារ ប៉ុន្តែ​ត្រូវ​រង់​ចាំ​មើល​ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា​ឆាប់ៗ​នេះ៕

ចុចអាន ៖ Tim Cook ថាការលក់ iPhone 11 មានសញ្ញាវិជ្ជមាន​ ដោយសារយុទ្ធសាស្ត្រមួយនេះ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់