• 2019-10-31 03:08:08
  • ព័ត៌មាន

SONY ប៉ាន់ស្មានថាលក់ទូរសព្ទបាន ៤ លានគ្រឿង ប៉ុន្តែតួលេខជាក់ស្ដែងខុសស្រឡះ

  • 2019-10-31 03:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លទ្ធផល​ហិរញ្ញវត្ថុ​ចុង​ក្រោយ​របស់ SONY ប្រចាំ​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០១៩ បាន​បង្ហាញ​តួ​លេខ​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត។

តួ​លេខ​បាន​បង្ហាញ​ថា​ SONY អាច​រក​ស្មាតហ្វូន​បាន​ត្រឹម ៦០ ម៉ឺន​គ្រឿង ចាប់​ពី​ដើម​ខែ​កក្កដា ដល់​ចុង​ខែ​កញ្ញា។ ចំនួន​លក់​នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​អ្វី​ដែល​ក្រុមហ៊ុន​បាន​ប៉ាន់ស្មាន។ ដើម​ឡើយ​ SONY ប៉ាន់​ស្មាន​ថា​ខ្លួន​អាច​លក់​ស្មាតហ្វូន​បាន ៥ លាន​គ្រឿង​នៅ​ត្រីមាស​ទី ៣ ឆ្នាំ​នេះ ប៉ុន្តែ​ក្រោយ​មក​បាន​ប្ដូរ​តួ​លេខ​មក​នៅ​ត្រឹម ៤ លាន​គ្រឿង​វិញ។ ហើយ​ចំនួន​លក់​ជាក់​ស្ដែង​គឺ​ស្មើ​នឹង​ប្រមាណ ១២% នៃ​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ។

ជា​មួយ​នឹង​ចំនួន​លក់​ធ្លាក់​ចុះ​លឿន​បែប​នេះ ធ្វើ​ឲ្យ​គេ​ងឿង​ឆ្ងល់​ថា​ជំនួញ​ទូរសព្ទ​របស់ SONY នឹង​អាច​ឆ្លង​ផុត​​ដល់​ឆ្នាំ ២០២០ ឬ​យ៉ាង​ណា​នោះ៕

ចុចអាន ៖ នៅប្រទេសចិន ក្រុមហ៊ុនផ្សេងដាំក្បាលចុះ ខុសគេតែ Huawei

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់