• 2019-10-30 02:10:42
  • ព័ត៌មាន

​នេះនឹងជា iPhone ដែល​សក្ដិសម​បំផុតសម្រាប់លោក ដូណាល់ ត្រាំ

  • 2019-10-30 02:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ លោក ដូណាល់ ត្រាំ បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បញ្ជា​ដោយ​អូស​ចុះ​-អូស​ឡើង​លើ iPhone ជំនាន់​ថ្មី និង​បាន​និយាយ​ថា​ iPhone មាន​ប៊ូតុង Home គឺ​ល្អ​ប្រសើរ​ជាង។

បើ​តាម​​ដំណឹង​លេច​ឮ​កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​លើក​ឡើង​ថា iPhone SE 2 នឹង​ប្រកាស​ចេញ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ ដែល​វា​មាន​រូបរាង​ដូច​ជា iPhone 8 ហើយ​​នៅ​បន្ត​ប្រើ​ប្រាស់​ប៊ូតុង Home ដដែល។

តាម​រយៈ​ដំណឹង​នេះ iPhone SE 2 នឹង​ជា iPhone ដែល​សក្ដិសម​សម្រាប់​​ប្រធានាធិបតី​អាមេរិក​ ដែល​ពេញ​ចិត្ត​នឹង​ប៊ូតុង​​ Home។ iPhone SE 2 រំពឹង​ថា​នឹង​មាន​អេក្រង់ ៤,៧ អ៊ីញ ដូច iPhone 8, ប្រើ​បន្ទះ​ឈីប A13 Bionic ដូច iPhone 11 និង​មាន RAM ទំហំ ៤GB។ យ៉ាងណាក្ដី​ Apple នឹង​បន្ត​ប្រើ​អេក្រង់ LCD ជំនួស​ឲ្យ​អេក្រង់​ OLED ដើម្បី​បន្ថយ​ការ​ចំណាយ។ ស្មាតហ្វូន​នេះ​រំពឹង​ថា​នឹង​មាន​តម្លៃ ៣៩៩ ដុល្លារ​នៅ​សហរដ្ឋអាមេរិក។

ទស្សនា​វីដេអូ​ខាង​ក្រោម​​ដែល​និយាយ​អំពី​ចចាមអារ៉ាម​ជុំវិញ iPhone តម្លៃ​ធូរ​ជំនាន់​ថ្មី ៖​​​

ចុចអាន ៖ Donald Trump ទទូច​ឲ្យ Apple យក​របស់​ចាស់​មួយ​មក​បំពាក់​លើ iPhone វិញ

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់