• 2019-10-30 01:13:09
  • ព័ត៌មាន

Apple ​ចេញ​ iOS 13.2 ស្វាគមន៍​កាស AirPods Pro និង​បន្ថែម​មុខងារ​ថ្មី​ដល់ iPhone 11

  • 2019-10-30 01:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​ផ្សាយ​កំណែ​សាកល្បង​អស់​រយៈ​ពេល​ជិត​មួយ​ខែ ក្រុមហ៊ុន Apple ក៏​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ iOS 13.2 សម្រាប់ iPhone/iPad នៅ​ពេល​ថ្មីៗ​នេះ។ ក្រៅ​ពី​ការ​អាប់ដែត​ដើម្បី​គាំទ្រ​ដល់​ការ​មក​ដល់​នៃ​កាស AirPods Pro មួយ​ទៀត​សោត​ក៏​បន្ថែម​មុខងារ​រសើប Deep Fusion ជំនួយ​ដល់​ការ​ថត​រូប​លើ iPhone សេរ៊ី​ឆ្នាំ ២០១៩ ផង​ដែរ។

សមត្ថភាព​នៃ​មុខងារ Deep Fusion គឺ​គាំទ្រ​ការ​ប្រើប្រាស់​លើ iPhone 11, iPhone 11 Pro និង iPhone Pro Max ដែល​ដំណើរការ​ជាមួយ​នឹង​បន្ទះ​ឈីប A13 Bionic Neural Engine ក្នុង​ការ​ចាប់​យក​រូបភាព​ច្រើន​នៅ​កម្រិត Exposure ​ផ្សេង​គ្នា ដើម្បី​ផលិត​បាន​រូបភាព​ថ្មី​មួយ​សន្លឹក​ដែល​មាន​គុណភាព​ខ្លាំង​ជាង​រូបភាព​ធម្មតា។ ជាង​នេះ​គឺ​ជួយ​បាន​ច្រើន​ដល់​ការ​ថត​នៅ​ទីតាំង​ដែល​មាន​ពន្លឺ​តិច ព្រោះ​អាច​ជួយ​កាត់​បន្ថយ​គ្រាប់ Noise ​ច្រើន​គួរសម។

ការថតលើមុខងារ Deep Fusion និង Smart HDR

លើស​ពី​នេះ​ក្នុង iOS 13.2ក៏​មាន​បន្ថែម​រូបភាព Emoji ថ្មី​ប្រមាណ ៦០ ​និង​ជួសជុល​ចន្លោះ​ប្រហោង​នៅ​ដំណើរការ​ខុសប្រក្រតី​មួយ​ចំនួន​លើ iOS ចាស់។ អតិថិជន​ដែល​ចង់​ជាវ AirPods Pro ​ត្រៀម​បើក​លក់​នៅ​ចុង​ខែ​តុលា​នេះ គឺ​ចាំបាច់​ទាមទារ​ឲ្យ​ម៉ាស៊ីន​ដំឡើង​ទៅ​កាន់ iOS 13.2 ជា​មុន​សិន៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់