• 2019-10-30 01:18:22
  • ព័ត៌មាន

ខុស​គ្នា ៥០ ដុល្លារ ​បើ​ធៀប​នឹង AirPods 2 តើ AirPods Pro លើស​ខ្វះ​គ្នា​អ្វី​ខ្លះ?

  • 2019-10-30 01:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ​បាន​ប្រកាស​ចេញ​ផ្សាយ​កាស​ឥត​ខ្សែ​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​កន្លង​ទៅ ជាមួយ​តម្លៃ​ ២៤៩ ដុល្លារ។ មាន​អតិថិជន​ខ្លះ​ហាក់​កើត​ចម្ងល់ តើ​កាស​ AirPods Pro មាន​ភាព​ខុស​ប្លែក​គ្នា​អ្វី​ខ្លះ ​ទើប​ក្រុមហ៊ុន​អាមេរិក​ហ៊ាន​ដាក់​លក់​ក្នុង​តម្លៃ​កល់​បែប​នេះ។

រំឭក​ថា​ចំពោះ​តម្លៃ AirPods 2 ​ប្រភេទ​មាន Case គាំទ្រ​ការ​សាក​ថ្ម​ឥត​ខ្សែ សព្វថ្ងៃ​នៅ​ទីផ្សារ​អាមេរិក​ថ្លៃ ១៩៩ ដុល្លារ ពោល​គឺ​ខុស​គ្នា​ប្រមាណ ៥០ ដុល្លារ​ធៀប​នឹង​កាស AirPods Pro។ ខាង​ក្រោម Sabay ​បង្ហាញ​ពី​ចំណុច​ខុស​គ្នា​ធំៗ៖

រចនាបថ​រូបរាង​ថ្មី​របស់ AirPods Pro ​ងាយស្រួល​ពាក់​ជាប់​នឹង​ត្រចៀក​បាន​ល្អ​ប្រសើរ​ជាង​បើ​ធៀប​នឹង AirPods ធម្មតា

មាន​មុខងារ​ការពារ​សំឡេង​រំខាន​ពី​ខាង​ក្រៅ Noise Cancellation ដែល​នឹង​ជួយ​ឲ្យ​ការ​ស្តាប់​ផ្តោត​លើ​សំឡេង​ចេញ​ពី​កាស​បាន​ល្អ​ជាង​មុន

មាន​អាវក្រោះ​ការពារ​ទឹក ស្តង់ដារ IPX4

គាំទ្រ​ការ​សាក​ទាំង​ប្រភេទ​ខ្សែ Lightning និង Wireless

ក្នុង​នោះ​ក៏​មាន​ចំណុច​អវិជ្ជមាន​មួយ​ត្រង់​ផ្នែក​ថាមពល​ថ្ម ដោយ AirPods Pro ពុំ​មាន​ការ​វិវត្ត​ឲ្យ​កាន់​បាន​យូរ​ជាង​មុន​ទេ ផ្ទុយ​ទៅ​វិញ​រៀងរាល់​ការ​សាក​ម្តង​កាន់​បាន​ត្រឹម ៤,៥ ម៉ោង ​ខណៈ AirPods ធម្មតា​កាន់​បាន​ដល់ ៥ ម៉ោង៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់