• 2019-10-28 01:03:19
  • ព័ត៌មាន

​បើក​ឆាក​ថ្ងៃ​ដំបូង ត្រកូល iPhone 11 ​លក់​ដាច់ ១៣ មុឺន​គ្រឿង​ក្នុង​ដី Samsung

  • 2019-10-28 01:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ព្យាករណ៍​ចុង​ក្រោយ​បង្អស់​ផ្អែក​តាម​តួ​លេខ​នៃ​ការ Activate ម៉ាស៊ីន iPhone ជំនាន់​ថ្មី ​ឲ្យ​ដឹង​ថា​មាន​ប្រមាណ ១៣០ ០០០ គ្រឿង​នៃ​ត្រកូល iPhone 11, iPhone 11 Pro/Pro Max ​បាន​លក់​ដាច់​នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

តាម​តួ​លេខ​នេះ​សោត​ជា​សញ្ញា​កើន​ឡើង​ដល់​ទៅ ៣០ ភាគរយ​ធៀប​នឹង​ទំហំ​លក់​ចេញ​កាល​ពី​ឆ្នាំ​ចាស់ ២០១៨ ដោយ​ជំនាន់ iPhone XS,XS Max និង XR ​បាន​លក់ដាច់​ត្រឹម ១ សែន​គ្រឿង​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ទឹកដី​កំណើត​របស់​ក្រុមហ៊ុន Samsung។

យ៉ាងណាមិញ​បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​ការ​លក់ Galaxy Note 10 របស់​ក្រុមហ៊ុន​យក្ស​ Samsung នៅ​ទី​នោះ​ផ្ទាល់ គឺ​នៅ​តែ​មាន​ភាព​ខុស​គ្នា​ដាច់​ឆ្ងាយ ពោល​គឺ​ស្មាតហ្វូន​ប៊ិច​ឆ្នាំ ២០១៩ លក់​បំបែក​កំណត់ត្រា​បាន ២២០ ០០០ គ្រឿង​ឯណោះ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់