• 2019-10-25 04:48:30
  • ព័ត៌មាន

ឈីប​ថ្មី Exynos 990 ឲ្យ​តម្រុយ​ចំណុច​ខ្លឹម ២ អាច​ផ្ទុះ​ខ្លាំង​លើ Galaxy S11

  • 2019-10-25 04:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន Samsung ទើប​តែ​ប្រកាស​ចេញ​ផ្សាយ​បន្ទះ​ឈីប​ជំនាន់​ថ្មី Exynos 990 ​និង modem 5G Exynos 5123។

ផ្អែក​តាម​គេហទំព័រ The Verge ​បាន​ឲ្យ​ដឹង​ថា​ប្រភេទ​ឈីប Exynos 990 គឺ​អាច​គាំទ្រ​ដល់​ការ​បំពាក់​កាមេរ៉ា​ក្រោយ​ចំនួន ៦ គ្រាប់​ក្នុង​ទំហំ​អតិបរមា​ដល់ 108MP ត្រូវ​គ្នា​នឹង Sensor ISOCELL Bright HMX ដែល Samsung ​ប្រកាស​កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៩ នេះ។

ជាង​នេះ​ឈីប​ជំនាន់​ថ្មី​ក៏​អាច​គាំទ្រ​ល្បឿន​ដំណើរការ​លើ​អេក្រង់​ដល់​ទៅ ១២០Hz ថែម​ទៀត​ផង អ៊ីចឹង​យើង​អាច​ព្យាករណ៍​បាន​ថា Samsung Galaxy S11 ដែល​ត្រូវ​ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២០ អាច​នឹង​អភិវឌ្ឍ​លើ​ចំណុច​ខ្លឹម​ពីរ​នៃ​ផ្នែក​កាមេរ៉ា​និង​អេក្រង់។

​ជាង​នេះ​គឺ​ទាក់ទិន​នឹង​ផ្នែក​កាមេរ៉ា​ខាង​មុខ ដែល​ Samsung ​ក៏​ត្រូវ​បាន​គេ​ដឹង​កំពុង​សម្ងំ​អភិវឌ្ឍ​បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់ ពោល​គឺ​ឈរ​លើ​គោលដៅ​ចង់​ផលិត​ស្មាតហ្វូន​ដែល​លែង​មាន​ប្រហោង​ឬ​ស្នាម​ចង្អូរ​ណា​មួយ​បន្សល់​ទុក​លើ​អេក្រង់ ដូច​មាន​លើ Galaxy S10 កន្លង​ទៅ​នោះ​ឡើយ។ គម្រោង​នៃ​ការ​អភិវឌ្ឍ​នេះ​សោត ​ក៏​លេចលឺ​ថា​ក្រុមហ៊ុន​ចិន​ពីរ​ដូច​ជា Oppo និង Xiaomi កំពុង​ដុតដៃដុតជើង​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់