- 2019-10-25 02:31:10
- ព័ត៌មាន
Lexus GX 460 ឆ្នាំ ២០២០ ចេញលក់នៅវៀតណាម តម្លៃចាប់ពី ២៤ម៉ឺនដុល្លារ
- 2019-10-25 02:31:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus GX 460 ឆ្នាំ ២០២០ ចេញលក់នៅវៀតណាម តម្លៃចាប់ពី ២៤ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
Lexus បានបញ្ចេញលក់រថយន្តម៉ូដែល GX 460 ស៊េរីឆ្នាំ ២០២០ ជាផ្លូវការនៅប្រទេសវៀតណាម តាមរយៈកម្មវិធីតាំងបង្ហាញរថយន្ត Vietnam Motor Show ឆ្នាំ ២០១៩។
រថយន្ត GX 460 ស៊េរីថ្មី មានការផ្លាស់ប្ដូររូបរាងថ្មីប្លែកខុសពីស៊េរីមុន ជាពិសេសរូបរាងខាងមុខតែម្ដង ដែលមានបំពាក់ដោយរន្ធខ្យល់ទំហំធំជាងមុន និងមានរចនាបថទាន់សម័យ។ រថយន្តនេះមានលក់នៅវៀតណាមជាមួយជម្រើសពណ៌ខាងក្រៅចំនួន ៨ ហើយខាងក្នុងមានជម្រើសពណ៌ចំនួន ៤ ដលមានតម្លៃចាប់ពីប្រមាណ ២៤៤ ៧១៥ ដុល្លារ។
រថយន្តនេះនៅបន្តប្រើប្រាស់ម៉ាស៊ីន ៤,៦ លីត្រ ៨ ស៊ីឡាំងដដែល ដែលផលិតកម្លាំងបាន ៣០១ សេះ។ វាក៏មានភ្ជាប់ជាមួយនូវប្រព័ន្ធបើកបរវិលកង់ទាំងបួន ឬហៅថាប៉ុងពីរ និងមានប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គផងដែរ៕
ចុចអាន ៖ នេះរូបរាងឡានមិនប្រើប្រេងឥន្ធនៈ ដំបូងគេរបស់ Mazda (វីដេអូ)