• 2019-10-25 02:14:39
  • ព័ត៌មាន

ម៉ាកទូរសព្ទលេខមួយនៅកម្ពុជាបើកដំណើរការហាងទូរសព្ទខ្នាតធំបំផុត ស្តង់ដារអន្តរជាតិ លើកដំបូងនៅអាស៊ី

  • 2019-10-25 02:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២២ តុលា​ ២០១៩ ក្រុមហ៊ុន​ស្មាតហ្វូន​ឈាន​មុខ​លំដាប់​ពិភពលោក OPPO បាន​បើក​ដំណើរការ ហាងទូរសព្ទខ្នាតធំបំផុត ស្តង់ដារអន្តរជាតិលើកដំបូង នៅផ្សារទំនើប​ប្រណីត​ Emquartier ​នា​ក្រុងបាងកក ប្រទេសថៃ។

ហាងទូរសព្ទដ៏ធំទំនើបមួយនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ក្នុងការផ្តល់នូវបទពិសោធន៍ដល់អតិថិជននិងអ្នកគាំទ្រ ជាមួយនឹងបរិយាកាសធំទូលាយ ​ចម្រុះ​នៃវប្បធម៌ និង ផលិតផលបច្ចេកវិទ្យាកំពូលៗថ្មីៗដូចជា បច្ចេកវិទ្យា 5G Network និង​ទូរសព្ទ Reno 10x Zoom 5G ផងដែរ។

ការបើកដំណើរការ OPPO Showroom ខ្នាតអន្តរជាតិនៅប្រទេស គឺជាការឆ្លុះបញ្ចាំងនូវការរីកចម្រើននិងទម្លាយនូវទីផ្សារសលករបស់ក្រុមហ៊ុនទូរស័ព្ទចលតចិនមួយនេះ។ នាថ្ងៃអនាគតក្រុមហ៊ុន OPPO គ្រោងនឹងបើកសម្ពោធ Showroom ខ្នាតអន្តរជាតិនៅក្នុងតំបន់អាស៊ី រួមមាន ប្រទេសថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, វៀតណាម និង តៃវ៉ាន់។

យើងកំពុងចាំអ៊ុតមើលបន្តទៀតថាតើ OPPO Showroom ខ្នាតយក្សមួយនេះនឹងមានវត្តមាន នៅក្នុងប្រទេសកម្ពុជាយើង​ឬ​យ៉ាងណា ខណៈពេលដែលតួលេខលក់ស្មាតហ្វូន OPPO F11 Pro និង OPPO Reno Series មានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ រហូតជម្រុញឲ្យ OPPO ឈរលើលំដាប់ថ្នាក់ជួរមុខគេនៅកម្ពុជា (យោងតាមរបាយការណ៍ Canalys សីហា ២០១៩) ហើយបច្ចុប្បន្នកំពុងចរាចរណ៍លក់កំពូលស្មាតហ្វូន OPPO Reno2 Series គឺ OPPO Reno2 F តម្លៃ $369 និង Reno2 តម្លៃ $599។

OPPO បានក្លាយជាក្រុមហ៊ុនជោគជ័យ លើវិស័យស្មាតហ្វូនឈានមុខ និងម៉ាកដែលមានតម្លៃលំដាប់ពិភពលោកត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ ព្រោះតែការយកតម្រូវការរបស់អតិថិជនខ្លួនជាធំ។ បច្ចុប្បន្ន OPPO មានភ្នាក់ងារតំណាងលក់ច្រើនជាង ៤៤ ០០០ និង តំបន់គោលដៅច្រើនជាង ៥២ ០០០ ទើបជម្រុញឲ្យ ក្រុមហ៊ុនទូរសព្ទចល័តមួយនេះអាច​ប្រជ្រៀត​ចូលទៅក្នុងទីផ្សារគ្រប់ទិសទីបាន។

លោក Jimmy Yi ប្រធាន OPPO អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា ៖ “វាជាការសំខាន់ណាស់ដែលយើងបន្តអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗ ក្នុងការបំពេញតម្រូវការអតិថិជន ក្នុងវិស័យឧស្សាហកម្មប្រកួតប្រជែង។ យុទ្ធសាស្ត្របន្ទាប់របស់យើងគឺបន្តពង្រឹងបទពិសោធន៍ដល់អតិថិជនរបស់យើងតាមរយៈការផ្សព្វផ្សាយនៅលើប្រព័ន្ធ​អ៊ីនធឺណិត​ និង ការដាក់តាំងបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗនៅតាម Showroom របស់យើង”៕

ចុចអាន ៖ រកឃើញហើយ ក្រុមហ៊ុនទូរសព្ទឈរលេខរៀង​​ មុខ​គេ​នៅ​កម្ពុជាពេលឥឡូវនេះ

មតិយោបល់