• 2019-10-25 01:55:53
  • ព័ត៌មាន

iPhone 11 តម្លៃ ៧០០ដុល្លារ ត្រូវប៉ាន់ជាងគេនៅសហរដ្ឋអាមេរិក

  • 2019-10-25 01:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Consumer Intelligence Research Partners បាន​បង្ហាញ​ថា​ប្រមាណ​ ២០% នៃ​អ្នក​ទិញ iPhone នៅ​អាមេរិក​ក្នុង​ត្រីមាស​ទី ៣ ​គឺ​ចំណាយ​លុយ​ទិញ​ត្រកូល​ iPhone 11។

តួ​លេខ​បង្ហាញ​ទៀត​ថា​ត្រកូល​ iPhone 11 ដែល​ចេញ​និយម​ជាង​គេ​គឺ iPhone 11 ធម្មតា​​ដែល​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ មាន​ចំនួន ៩%។ ឯ​ iPhone 11 Pro មាន​ ៦% និង iPhone 11 Pro Max ​មាន​ ៤% នៃ iPhone ដែល​លក់​ចេញ​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩។

ប៉ុន្តែ​ CIRP បាន​បង្ហាញ​ថា iPhone ដែល​លក់​ដាច់​ជាង​គេ​បំផុត​នៅ​អាមេរិក​ប្រចាំ​ត្រីមាស​ទី ៣ គឺ iPhone XR ឯណោះ ដែល​វា​​លក់​ចេញ​បាន​ ៣៦% នៃ​ចំនួន​ iPhone លក់​ចេញ​សរុប។

គេ​ជឿជាក់​ថា​​នៅ​ត្រីមាស​ទី ៤ នឹង​មាន​ការ​ប្រែ​ប្រួល ដោយ​សារ​វា​ជា​ត្រីមាស​ពេញ​លេញ​មួយ​សម្រាប់​ការ​លក់​ត្រកូល iPhone 11 ខណៈ​នៅ​ត្រីមាស​ទី ៣ iPhone ជំនាន់​ថ្មី​ចេញ​លក់​បាន​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ៕​​​

ចុចអាន ៖ បទចម្រៀងកំពុងឈរលេខ ១លើ YouTube តាមពិតថតដោយប្រើ iPhone 11 Pro

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់