• 2019-10-24 03:22:57
  • ព័ត៌មាន

កក់ទុកស្មាតហ្វូនកូនកាត់ឥឡូវនេះ អ្នកនឹងទទួលបានរបស់ពិសេសអ្វីខ្លះ?

  • 2019-10-24 03:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលកំពុងស្ទាក់ស្ទើរ ហើយមិនដឹងថាត្រូវជ្រើសរើសយកទូរសព្ទបែបណា? ប្រភេទណា? សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬធ្វើជាកាដូពិសេសនៅ “ថ្ងៃបុណ្យ Halloween” ដែលនឹងខិតខំមកដល់ក្នុងពេលឆាប់ៗនេះ អាចធ្វើការពិចារណាបាន នៅលើកំពូលស្មាតហ្វូនស៊េរីថ្មី របស់ក្រុមហ៊ុនទូរសព្ទដៃ OPPO គឺ OPPO Reno2 F ដែលទើបតែសម្ពោធក្តៅៗថ្មីៗនេះ។

ស្មាតហ្វូនកូនកាត់ OPPO Reno2 F មានតម្លៃលក់ចេញត្រឹមតែ ៣៦៩ ដុល្លរ លើទីផ្សារស្មាតហ្វូនកម្ពុជាហើយសម្រាប់អ្នកដែលធ្វើការកក់ទុកមុន (Pre-Order) ចាប់ពីថ្ងៃទី ១៨ ដល់ ២៤ តុលា ២០១៩។

ក្រុមហ៊ុន OPPO នឹងបន្ថែមកញ្ចប់កាដូពិសេសដូចជា៖ កាសក្តោបត្រចៀក Bluetooth, បាស Bluetooth, កែវទឹកដ៏ស្រស់ស្អាត, ចិញ្ចៀនទម្រទូរសព្ទ ស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល ២៤ សប្តាហ៍សរុបជាទឹកប្រាក់ដល់ទៅ ១០៩ ដុល្លារ (ទៅរកឯណាបាន)។

អ្នកដឹងហើយថា OPPO Reno2 F ជាស្មាតហ្វូនកូនកាត់កើតចេញពីការច្របាច់បញ្ចូលគ្នារវាង OPPO F Series និង Reno Series។ រំលឹកថាស្មាតហ្វូនចុងក្រោយត្រកូល F គឺ OPPO F11 Pro ធ្លាប់ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និងនៅទូទាំងពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និងមានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់ផងដែរ។

ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ គ្មានពីរ តំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរពីសមត្ថភាពនៃស្មាតហ្វូន Reno មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា (10x Hybrid Zoom) និង (60x Digital Zoom) រួមផ្សំជាមួយនឹងរូបរាងស្អាតទៀតផង។

ទស្សនាវីដេអូខាងក្រោម៖

អាស្រ័យហេតុនេះទូរសព្ទ ដែលមានសមាសភាពខ្លាំងពីកំណើតរបស់ស្មាតហ្វូនជំនាន់មុន រួមផ្សុំជាមួយនឹងកំណែរទម្រង់ ទាំងផ្នែក Software និង Hardware ព្រមទាំងបច្ចេកវិទ្យាទំនើបៗចុងក្រោយទៀតនោះ ទើបធ្វើឲ្យ OPPO Reno2 F មានប្រជាប្រិយភាពខ្លាំង រហូតទទួលបានការកក់ទុកមុន(Pre-Order) ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជាលើសពីការរំពឹងទុក។

ស្មាតហ្វូនកូនកាត់ OPPO Reno2 F ត្រូវបានក្រុមហ៊ុន OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់ស្មាតហ្វូនរាមច្បង OPPO F11 Pro ឲ្យមើលទៅកាន់តែរលើបរលោងកាលីបទាន់សម័យងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដង និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Reno ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno2)។

វាបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មានកាមេរ៉ាភ្លោះក្រោយ ៤៨MP+៥MP) ដែលមានផ្ទៃម៉ាស៊ីនរាបស្មើអមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ ការពារមិនឲ្យងាយប៉ះពាល់ដល់ឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់ OPPO Ren2 F មានទំហំ ៤៨MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode ២.០ អាចថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី២ មានទំហំ ៨MP ថតបានមុំធំទូលាយ (Wide-angle) ដល់ ១១៩០ ដីក្រេថតរូបមនុស្សទូទៅ ឃើញខ្ពស់រាងស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ដើរថយក្រោយ។

ជាពិសេសជាងនេះទៀត វាបំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង។ មិនតែប៉ុណ្ណោះកាមេរ៉ាទី ៣ និងទី ៤ មានទំហំ ២MPដូចគ្នា អាចថតរូបស្ទីល សខ្មៅ និង ស្ទីលភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯទីតាំងកាមេរ៉ាមុខ វិញនៅតែបង្កប់ខ្លួនចំកណ្តាលមានទំហំ ១៦MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode ដដែល (ដូច F11 Pro) ប៉ុន្តែក្រុមហ៊ុនបានបន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបមួយទៀតគឺ ភ្លើងជំនួយ Panoramic Light Effect សម្រាប់ថតរូប Selfie ស្អាតកប់សារី។ វាមានអេក្រង់លាតពេញទំហំ ៦.៥ អ៊ិញប្រភេទ AMOLED (ដូចគ្នានឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno2) គុណភាពល្អជាង OPPO F11 Pro ហើយនិងបំពាក់បច្ចេកវិទ្យាសេនស័រស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី ៣.០ កាន់តែសុវត្ថិភាពខ្ពស់ជាងមុន ជាមួយនឹង Hardware និងកម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃកាន់តែលឿន និងដោះសោរក្នុងរយៈពេលត្រឹមតែ ០.៣ វិនាទីប៉ុណ្ណោះ។

ស្មាតហ្វូនកូនកាត់រូបនេះ ប្រតិបត្តិការដោយ ColorOS6.1(Android 9.0)មាន CPU MTK P70+Hyper Boost ២.០ និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ ៤០០០(មីលីអំពែម៉ោង mAh) អាចមើលវីដេអូបាន ១៣ម៉ោង ស្តាប់តន្ត្រីបាន ៣១ម៉ោង និងលេងហ្គេមបាន ៨ ម៉ោងគ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost ២.០។ OPPO Reno 2F មាន RAM ទំហំ ៨GB ធំជាង OPPO F11 Pro ប៉ុន្តែរក្សានូវអង្គផ្ទុកទិន្នន័យធំដដែលគឺ ១២៨GB អាចផ្ទុកភាពយន្តបានចំនួន ២១០ (៦០០MB/រឿង) និង ៤២០០០ រូបភាព (៣MB/សន្លឹក)។

យោងតាមលក្ខណៈសម្បត្តិសំខាន់ៗខាងលើ អ្នកអាចធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ បោះលុយទៅគឺមិនស្តាយក្រោយឡើយ៕

អត្ថបទ៖ រក្សា

មតិយោបល់